11/07/2016 10:24 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បំពេញការងារនៅខេត្ត Quang Nam


ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បំពេញការងារនៅខេត្ត Quang Nam

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh បានដឹកនាំគណៈ​ប្រតិភូ​ក្រសួង ស្ថាប័នមជ្ឈឹម ​អញ្ជើញជួបធ្វើការ​ជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច​ សង្គមកិច្ច ​ក្នុងឆមាសទី១ឆ្នាំ២០១៦។ 

មុននោះ នារសៀលថ្ងៃទី៩ កក្កដា ឧបនាយករដ្ឋមន្ត្រី​ លោក Truong Hoa Binh បានអញ្ជើញទៅសាកសួខសុខទុក្ខ និងជូនអាហារូបករណ៍ចំពោះសិស្សា​នុសិស្សក្រីក្រខំប្រឹងប្រែងជាច្រើនក្នុងការសិក្សារៀនសូត្រ នៅស្រុក​ Thang​ Binh ខេត្ត Quang Ngai។ ថ្លែងមតិនៅទីនេះ  ឧបនាយករដ្ឋមន្ត្រី​ លោក Truong Hoa Binh បានចែក​រំ​លែក​ថា៖

“ អនាគតរបស់ប្រទេសជាតិរបស់គ្រួសារនិងរបស់ស្រុកកំណើតគឺពឹងផ្អែក​ទៅលើការសិក្សារៀនសូត្ររបស់ក្មួយ​ៗ​។​ អំណោយទាំងនេះ ជាទឹកចិត្តរបស់ពូ ​មិញ​ចំពោះក្មួយៗ ហើយទាំងអស់គ្នាសុទ្ធតែសង្ឃឹមថា៖​ក្មួយៗ នឹងខំប្រឹងប្រែង​​សិក្សារៀន​សូត្រថែមទៀតដើម្បីនាពេលខាងមុខនេះរួមវិភាគទានចំពោះគ្រួសារចំពោះ​ប្រទេសជាតិ​៕​”​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ