21/11/2016 07:15 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួប​សន្ទនា​ជាមួយប្រធាន​សម្ព័ន្ធ​សមាគម​កាក​បាត​ក្រហម និង​អឌ្ឍច័ន្ទក្រហម​


ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធសមាគមកាកបាតក្រហម និងអឌ្ឍច័ន្ទក្រហម

នៅក្នុងជំនួបសន្ទនា​ជាមួយប្រធានសម្ព័ន្ធសមាគម​កាកបាតក្រហម និងអឌ្ឍច័ន្ទក្រហម លោក Tadateru Konoe នាថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ​ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បាន​អោយដឹងថា៖ វៀតណាម​ជាប្រទេសមួយក្នុង​ចំណោមប្រទេសរងឥទ្ធិពលច្រើន​បំផុត ដោយ​បំរ៉ែបំ​រួល​អាកាស​​ធាតុ និងគ្រោះធម្មជាតិ។ឧបនាយក​រដ្ឋមន្ត្រីមាន​គោលបំណងថា៖ សម្ព័ន្ធសមាគម​បន្តយក​ចិត្ត​ទុក​ដាក់ បង្កើន​អំពាវនាវអោយសហគមន៍អន្តរជាតិ ជួយឧបត្ថម្ភជន​រងគ្រោះ​នានា។

​ប្រធានសម្ព័ន្ធសមាគមកាកបាតក្រហម និងអឌ្ឍច័ន្ទក្រហម លោក Tadateru Konoe បានអះអាង​ថា៖ នាពេល​ខាង​មុខនេះ សម្ព័ន្ធសមាគមនឹងបន្តរួមវិភាគទាន​និង​ជួយឧបត្ថម្ភសកម្មភាព​មនុស្សធម៌ បំបេញ​តម្រូវ​ការ​អំពី​បំរ៉ែបំរួល​អាកាសធាតុ​និង​គញរោះធម្មជាតិ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ