11/04/2015 16:20 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh អញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng និងក្រុមហ៊ុនអគ្គីសនី


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh អញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng និងក្រុមហ៊ុនអគ្គីសនី

 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិន របស់អគ្គលេខាបក្ស ​Nguyen Phu Trong និងគណៈប្រតិភូជាន់ ខ្ពស់វៀតណាម នាព្រឹកថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការប​រទេស​វៀត​ណាម លោក Pham Binh Minh រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Pham Quang Vinh និង​រដ្ឋ
ម​ន្ត្រី​ក្រសួងឧស្សាហ  ពាណិជ្ជកម្ម លោក Vu Huy Hoang បានអញ្ជើញ​ទៅ​ទស្សនាសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng និងក្រុមហ៊ុនអគ្គីសនី Yúnnán ជា​អង្គភាពអាជីវកម្មជួរមុខនៅខេត្ត Yúnnán (ចិន)។ ​នៅក្នុងជំនួប
ស​ន្ទនា​​ជាមួយគណៈនាយក ក្រុមហ៊ុនអគ្គីសនី Yúnnán ឧបនាយករដ្ឋមន្ត្រី​ លោក Pham Binh Minh ​បានវាយ​តំលៃ​ខ្ពស់ចំពោះការដែល ក្រុមហ៊ុនបានក្លាយទៅជាអ្នកផ្គត់ផ្គង់​អគ្គីសនីសំរាប់វៀតណាម នា​ឆ្នាំ​ ២០១៤​។ នៅសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng ​លោក Pham Binh Minh បានអះអាងថា៖ រដ្ឋាភិបាល​វៀត​ណាម​ ​បង្កលក្ខណះងាយស្រួលដើម្បីសម្ព័ន្ធក្រុមហ៊ុនដែកថែប Kūnmíng បើកទូលាយ​វិនិយោគ​នៅ​វៀត​ណាម​​៕

 
តាម​ VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ