20/04/2018 10:07 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួប ឯកអគ្គរដ្ឋទូតបង់ក្លាដែស


 ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួប ឯកអគ្គរដ្ឋទូតបង់ក្លាដែស

នាថ្ងៃទី១៨ ខែមេសា ​ឆ្នាំ​២០១៨ នៅរដ្ឋធានី​ហាណូយ ឧបនាយករដ្ឋម​ន្ត្រី ​លោក Pham Binh Minh​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀត​ណាម​ បានទទួលជួបឯកអគ្គ​រដ្ឋទូត​បង់ក្លាដែ​ស​ប្រចាំនៅ វៀតណាម ​លោ​កស្រី Samina Naz​ ។

នៅក្នុ​ងជំនួបនេះ លោក Pha​m Binh Minh បានអះអាងថាវៀតណាម​ និង​បង់ក្លា​ដែស​អាច ចែក​រំលែក​បទពិសោធន៍​ជាច្រើន​អំពីការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បី​ធានាសុខុមាលភាពសង្គម លុ​បបំបាត់ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាពក្រីក្រ និងស​មភាពយែនឌ័រជាដើ​ម។​ លោក Pham Binh Min​h បាន​វាយ​តំ​លៃខ្ពស់​ចំពោះ​កិច្ច​សហការ​របស់ លោកស្រី Samina Naz ក្នុងការររៀបចំ ដំ​ណើរទស្សនកិច្ចផ្លូវរដ្ឋរ​បស់ប្រធានរដ្ឋវៀ​តណា​ម​លោក Tran Dai Quang ទៅកាន់ប្រទេស ​បង់ក្លាដែសនាខែមិនា ឆ្នាំ២០១៨ កន្លង​មក ហើយលោក Ph​am Binh Minh ក៏បានផ្លាស់​ប្តូរអំពីដំណោះ​ស្រាយមួយចំនួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិ​ការទ្វេភាគីលើវិស័យ​ច្រើន​ នាពេល ខាងមុខផ​ង​ដែរ​។
 
រីឯខ្លួនវិញ ​លោកស្រី Samina Naz បានឲ្យដឹងថា​ បង់ក្លាដែសមានគោលបំ​ណងចង់អភិវ​ឌ្ឍ ទំនាក់​ទំនង​ជាក់​ស្តែង​ និ​ងប្រសិទ្ធភាពជាមួយវៀតណាមលើវិស័យ​ជាច្រើន​។ លោ​កស្រី ​Samina Naz ក៏ឯកភាព​រួមសហការ​ជាមួយ​វៀត​ណាម​ក្នុងការពន្លឿនរៀបចំគណៈ​កម្មាធិការ ចម្រុះលើក​ទី៣​ និង សិក្សា​ស្រាវជ្រាវនយោបាយ​លើក​ទី២ នៅ​រដ្ឋធានី​ហាណូយ​ ក្នុងឆ្នាំ២០​១៨៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ