06/08/2015 10:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីមេគង្គខាងក្រោម-អាមេរិក


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីមេគង្គខាងក្រោម-អាមេរិក (VNP)

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការ​បរទេស​អាស៊ានលើកទី៤៨ (AMM48) នៅ Kuala Lumpur ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រី​ការបរទេសវៀតណាមលោក​ Pham Binh Minh បានអញ្ចើញចូលរួម​សន្និសីទរដ្ឋមន្ត្រីមេគង្គខាងក្រោម-អាមេរិកលើកទី៨ (LMI-8) ដោយរដ្ឋមន្ត្រីការ​បរទេស​អាមេរិកលោក​John Kerry ធ្វើអធិបតីភាព។ ថ្លែងមតិនៅសន្និសិទនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់​នៃកិច្ច​សហប្រតិបត្តិការជំរុញអភិវឌ្ឍន៍ដ៏និរន្តរភាព។ ស្ដីពីទិសដៅក្នុងរយៈពេល ៥ ឆ្នាំ​ខាងមុខ លោក Pham Binh Minh បានស្នើរ LMI ប្រមូលផ្ដុំសហប្រតិបត្តិការ​ជួយ​កសាងហេដ្ឋានរចនាឆ្លាតនិងគុណភាពខ្ពស់ លើកទឹកចិត្តអង្គភាពអាជីវកម្ម​អាមេរិក​វិនិយោគនិងផ្ទេរប្តូរបច្ចេកវិទ្យាដំណោះស្រាយបច្ចេកទេសដើម្បីដោះ​ស្រាយការសាកល្បងអំពីបរិស្ថាននិងតុល្យភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅ​អនុ​ដំបន់ជាដើម។

បញ្ចប់សន្និសីទបណ្ដារដ្ឋមន្ត្រីបានឯកភាព LMI-9 នឹងបានរៀបចំនៅខាង​ក្រៅ AMM-49 នៅប្រទេសឡាវនាឆ្នាំ២០១៦និងកិច្ចប្រជុំក្រុមការងារដំបន់ LMI នឹងបានរៀ
បចំនៅវៀតណាមនាចុងឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ