12/03/2015 10:48 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទៅបំពេញការងារនៅខេត្ត Kon Tum


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទៅបំពេញការងារនៅខេត្ត Kon Tum

 
បន្តដំណើរបំពេញការងារនៅបណ្ដាខេត្ត ទីក្រុងនៅក្នុងតំបន់​ខ្ពង់រាប Tay Nguyen នារសៀលថ្ងៃទី១០​ខែមិនា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួប​ធ្វើ​ការ​ជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum ស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ​ការពារ​ប្រទេស​ សន្តិ​សុខ​និងសកម្ម​ភាព​កិច្ចការបរទេសរបស់តំបន់។ ឧបនាយករដ្ឋម​ន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានលើកសរសើរ វាយតំលៃខ្ពស់ចំពោះបណ្ដាការ​ខំប្រឹង​ប្រែង​របស់​ខេត្ត​ Kon​ Tum ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម ធានាសន្តិសុខ ការពារប្រទេស និងកិច្ចការ​បរទេស​។ ​លោក ​Pham Binh ​Minh ក៏​បានស​ង្កត់​ធ្ងន់​ដែរថា៖ Kon Tumជា​ខេត្តតែ១គត់ក្នុងទូទាំងប្រទេសវៀត​ណាម ​មាន​ខ្សែ​ព្រំដែន​ជាមួយប្រទេសឡាវ​និង​កម្ពុជា​ បានជាតំបន់ត្រូវបន្តរក្សាល្អកិច្ចការបរទេស ពូនជ្រុំ​ថែមទៀតអោយ​ប្រពៃណី ​​​កសាងខ្សែព្រំដែន​ប្រកប​ដោយ​សន្តិភាព ស្ថរិភាព រួមគ្នាអភិវឌ្ឍន៍៕ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ