10/06/2016 09:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith

ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស វៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវ ​លោក Saleumxay Kommasith រួមជាមួយគណៈប្រតិភូក្រសួងការបរទេសឡាវ ​បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០​ មិថុនា។នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០១៦​ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក ​Saleumxay Kommasith។

នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រួមគ្នាអនុវត្តល្អពិធីសារអំពីខ្សែព្រំដែន និងបង្គោលព្រំដែន កិច្ចព្រម​ព្រៀងស្ដីអំពីបទបញ្ញាត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន​ ដែល​បានចុះហត្ថ​លេខានាខែមេសាឆ្នាំ ២០១៦។

ភាគីទាំងពីរក៏បានឯកភាពបន្តរួមសហការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បី​រក្សាចំណងសាមគ្គីភាព គោលជំហររួមរបស់អាស៊ាន ចំពោះបណ្ដាបញ្ហានៅក្នុង​តំបន់និងអន្តរជាតិ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ ជំរុញការដោះស្រាយជំលោះដោយ​សន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្តគ្រប់គ្រាន់និងប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍រួមស្ដីអំពីការប្រតិ​បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងទទួលបានក្រមប្រតិបត្តិនៅ​សមុទ្រ​ខាងកើត (COC) យ៉ាងឆាប់​ៗ។ ភាគីទាងពីរក៏បានឯកភាពបន្តរួមសហការ​ជិតស្និទ្ធិជាមួយគ្នានិងប្រទេសផ្សេងៗ ក្នុងការងារគ្រប់គ្រង់ប្រើប្រាស់និរន្តរភាព និងប្រសិទ្ធិភាពប្រភពទឹកនៃទន្លេមេគង្គ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ