05/12/2015 09:36 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Ninh


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថ្លែងមតិនៅក្នុងការជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោត (រូបថតៈ VGP/Hải Minh)​

នៅក្នុងការជួបប្រាស្រ័យ​ជាមួយអ្នកបោះឆ្នោតស្រុក Dam Ha ខេត្ត​ Quang Ninh ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ខែ​ធ្នូឆ្នាំ២០១៥​​ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានជូនដំណឹង​នូវលទ្ធផល​លេចធ្លោ​បំផុត​នៃកិច្ច​ប្រជុំ​រដ្ឋ​សភា​លើក​ទី១០ នីតិ​កាលទី១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០តុលាដល់ថ្ងៃទី២៧ខែ​វិច្ឆិកា​កន្លងទៅ។ នៅ ទីនេះ​ លោក Pham Binh Minh បានអះអាងថា ក្នុងឆ្នាំ​២០១៥នេះ សេដ្ឋកិច្ច​ក្នុង​ប្រទេស​មាន​ការ​បំរ៉ែ​បំរួល​យ៉ាង​សកម្ម ប៉ុន្តែ​បំណូលសា​ធារណ នៅស្ថិតក្នុងកម្រិតខ្ពស់ ជាពិសេសស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅ​តំបន់ជាច្រើន​មានបំរ៉ែបំរួល​ យ៉ាងស្មុគ្រស្មាញ។  លោកឧបនាយករដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់​ថា ខណៈ​ដែល​សហគមន៍អាស៊ាន បានបង្កើតជាផ្លូវការ កិច្ចការគាំពារ​អ្នកនេសាទ ការងារការពារព្រំដែន ជាពិសេស​ដែន​សមុទ្រ​ខាង​កើត​បញ្ហាកំណែ​ទម្រង់រដ្ឋបាល និងយន្តការ មួយចំនួនក៏ត្រូវទទួលបានការយកចិត្តទុកដាក់​ផងដែរ។ លោក​មាន​ប្រសាសន៍​ថា៖

​“នារយៈពេល៥ឆ្នាំកន្លងទៅជាពិសេសគឺឆ្នាំ២០១៥នេះ វៀតណាមបានចុះ ហត្ថលេខា​ជារួច​រាល់ជាមួយ​ចិន​លើកិច្ច​ព្រម​ព្រៀង​ធ្វើដំណើរ​ទៅវិញទៅ​មក​នៅ​ទន្លេ Bac Luan។ នេះជាកិច្ច​ព្រមព្រៀង​មួយក្នុង​ចំណោម​កិច្ចព្រម​ព្រៀង​ចំនួន២​ ដែលវៀតណាមបានសម្រេច សំដៅធានាការគ្រប់គ្រង់ព្រំដែន”។

​ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជួបប្រាស្រ័យជាមួយ​អ្នកបោះឆ្នោតស្រុក Bình Liêu ខេត្ត Quang Ninh ។ អ្នកបោះឆ្នោតខេត្ត Quang Ninh បានសម្តែងនូវការយកចិត្តទុកដាក់ទៅ លើបញ្ហាសេដ្ឋកិច្ចសង្គម របស់​តំបន់​ព្រៃភ្នំ និងដាក់សំណើរអំពីសុខុមាលភាពសង្គម គោលនយោបាយ កាត់បន្ថយភាពក្រីក្រ​ជាដើម។ តាង​នាម​គណៈប្រតិភូសមាជិកសភាខេត្ត Quang Ninh ឧបនាយករដ្ឋមន្ត្រី​Pham Binh Minh បានទទួលយករាល់មតិ សំណើរ​របស់ អ្នកបោះឆ្នោត ដើម្បីរាយ​ការណ៍ជូនរដ្ឋសភានាសម័យប្រជុំខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ