ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ចូលរួមបណ្ដាកិច្ចប្រជុំសំខាន់របស់ WEF 2015

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh
នារសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០១៥ (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ចើញចូលរួម និងថ្លែងមតិនៅកិច្ចប្រជុំសំខាន់មួយចំនួនរបស់សន្និសីទប្រចាំឆ្នាំ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos។ ក្នុងឱកាសចូលរួម WEF នេះដែរ លោក Pham Binh Minh បានថ្លែងមតិនិងចូលរួមកិច្ចប្រជុំចំនួន៦ស្ដីពីរបៀបវារះសន្តិសុខស្បៀងអាហារពិភពលោក អាទិភាពសំរាប់ឆ្នាំ២០១៥ និងរបៀបវារះអាស៊ានលៗ នៅខាងក្រោយសន្និសីទ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានមានជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំកំពូលរបស់ស្វីស ថៃ និងដំណាងពាណិជ្ជកម្មអាមេរិក…លៗ។
ក្នុងសកម្មភាពទាំងនេះ លោក Pham Binh Minhបានលើកត្រដែកនូវការងើបឡើងវិញរបស់ខឿនសេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំកន្លងទៅ ជាពិសេសគឺកំណែទម្រង់និងសមាហរណកម្មសេដ្ឋកិច្ចនាពេលខាងមុខ។ លោកក៏បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍន៍កសិកម្មចីរភាព ធានាសន្តិសុខស្បៀងអាហារជាតិ រួមចំណែកក្នុងសន្តិសុខស្បៀងអាហារពិភពលោកទាំងមូល។ នៅកិច្ចប្រជុំពិភាក្សាដល់តួនាទីនិងការរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាននិងតំបន់លោក Pham Binh Minh បានអះអាងនូវទស្សនះ គោលជំហររបស់វៀតណាមមុនក៏ដូចជាក្រោយរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតតាមរយៈការចរចារសន្តិភាពដោយឈរលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ១០៨២។ ទស្សនៈទទួលបានការគាំទ្រពីដំណាងជាច្រើននាក់៕
តាម VOV5-វិទ្យុសម្លេងវៀតណាម