10/03/2015 11:28 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា (phambinhminh.net)

 
នារសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៥ បន្ទាប់ពីដំណើរទស្សនានិងពិនិត្យព្រំដែន​នៅ​ប៉ុស៌ការពារព្រំដែន Bu Prang​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក Pham Binh Minh រួមជាមួយក្រុមការងារ​រដ្ឋាភិបាល​​បានជួប​ធ្វើ​ការជាមួយ​ថ្នាក់​ដឹកនាំខេត្ត Dac Nong អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កិច្ចការ​បរទេស​និង​បោះ​បង្គោល​ខ័ណ្ឌសីមាព្រំដែន។ ថ្លែងមតិនៅទីនេះលោកឧបនាយក​រដ្ឋមន្ត្រី Pham Binh  Minh បាន​សង្កត់ធ្ងន់ថា៖

“នាពេលកន្លងមក យើងបានសំរេចបោះបង្គោលព្រំដែនមួយចំនួននិងការព្រម​ព្រៀងជាមួយកម្ពុជាប៉ុន្តែនៅ​សល់​​កន្លែងចំនួន​៧ក្នុងនោះមានបង្គោល​ព្រំដែន​នៅ Bu Prang ពុំទាន់បានបោះនៅឡើយ។ ​យើងបានសម​រេច​ការ​បោះបង្គោលខ័ណ្ឌសីមាព្រំដែនរួច​រាល់ជាមួយចិនឡាវ​និងខ្សែព្រំដែនលើដីគោកទាំងអស់កំពុង​បាន​គ្រប់​គ្រង​ក្នុងសន្តិភាព រីឯជាមួយកម្ពុជា​យើងនឹងមានខ្សែផ្លូវព្រំដែនលើដីគោកសន្តិភាព​មិត្តភាពទាំងស្រុងបំរើឲ្យ​គោល​ដៅ​​ការពារ​អធិបតេយ្យភាព​សន្តិសុខព្រំដែន៕” 

 
តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ