12/09/2015 13:17 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាគណៈប្រតិភូក្រសួងផែនការនិងវិនិយោគឡាវ


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបសន្ទនាគណៈប្រតិភូក្រសួងផែនការនិងវិនិយោគឡាវ (VNP)

នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួងផែនការនិង​វិនិយោគឡាវដឹកនាំដោយរដ្ឋមន្ត្រី លោក Somdi Duongdi ដែលកំពុងបំពេញ​ទស្សន​កិច្ចនៅវៀតណាម នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ឧប​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់លទ្ធផលធ្វើការរវាងក្រសួងផែនការនិងវិនិយោគ​នៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីមានបំណងនាពេលខាងមុខ ភាគីទាំងពីរ​បន្តសហប្រតិបត្តិការជិតស្និទ្ធជាងទៀតដើម្បីប្រើប្រាស់ប្រភពទុន ODA ទទួល​បាន​ប្រសិទ្ធិភាពខ្ពស់រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​។

រីឯរដ្ឋមន្ត្រី Somdi Duongdi បានអះអាងថា ក្រសួងផែនការនិងវិនិយោគនៃ​ប្រទេសទាំងពីរបានមានសកម្មភាពជំរុញបង្កើនកិច្ចសហប្រតិបត្តិការប្រចាំលើ​គ្រប់វិស័យប្រសិទ្ធិភាពក្នុងវិស័យប្រើប្រាស់ប្រភពទុនជំនួយរបស់រដ្ឋាភិបាលវៀតណាមសំរាប់រដ្ឋាភិបាលឡាវជារៀងរាល់ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ