02/08/2015 09:40 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បញ្ជាណែនាំបង្កាប្រឆាំងភ្លៀងទឹកជំនន់នៅខេត្ត Lang Son, Quang Ninh (VOV)

ករណីភ្លៀងធំបៅផុតនៅខេត្ត Quang Ninh ក្នុងអំឡុង៤០ឆ្នាំកន្លង​ទៅ​បានធ្វើឲ្យមនុស្ស១៧នាក់ត្រូវស្លាប់និង៦នាក់បាត់ខ្លួន។ ការខូចខាតសរុប​ដោយ​ភ្លៀងទឹកជំនន់ប្រមាណឡើងដល់២លានលានដុង ក្នុងនោះផ្នែកធ្យូងថ្ម​ខូចខាតឡើងដល់ ១ លានលានដុង។ ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​លើកដម្កើងរាល់ការខំប្រឹងប្រែងរបស់ខេត្តក្នុងការជំនះពុះពារលើការលំបាក។ ឧបនាយករដ្ឋមន្ត្រី NguyenXuan Phuc បានស្នើរថា៖

“ខេត្តត្រូវបន្តជំនះពុះពារលើផលវិបាកអំពីអនាម័យបរិស្ថានបង្កា​អាសន្នរោគ​​អនាម័យ​​ផ្លូវវិថីដើម្បីធ្វើសកម្មភាព​ជាធម្មតា។ ថែទាំអ្នករបួស​សាកសួរ​សុខទុក្ខគ្រួសារជនរងគ្រោះ។ មិនទុកឲ្យប្រជាជនខ្វះស្បៀងអាហារអាសន្នរោគ​កើត​មានឡើង។​ តាមដានអាកាសធាតុជាការចាំបាច់ដើម្បីត្រៀមខ្លួនជាស្រេច​ទប់ទល់​ជួយ​សង្គ្រោះខណៈមានករណិអាក្រកកើតមានឡើងក្នុងខេត្តទាំងមូល។”

នាថ្ងៃដដែល ទៅត្រួតពិនិត្យនិងបញ្ជាណែនាំការងារបង្ការប្រឆាំងភ្លៀងទឹក​ជំនន់នៅខេត្ត lang Son ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរខេត្ត Lang Son ជំនះពុះពារលើការខូចខាតជួយឧបត្ថម្ភគ្រួសារគ្រួសារមានអ្នកស្លាប់ផ្ទះ​សម្បែងរបស់ប្រជាជនត្រូវខូចខាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ