12/05/2015 10:18 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី


លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Eddie Teo

 
ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលសិង្ហបុរីនិងកម្មវិធី៖ មិត្តរបស់ Lee Kwan Yew នាថ្ងៃទី១០ ឧសភា  ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ​ទៅ​បំពេញ​​​ទស្សនកិច្ចនៅសិង្ហបុរី។ នាយប់ថ្ងៃទី១០ ឧសភា លោក Nguyen Xuan Phuc ​បានជួបសន្ទនា និង​ចូលរួម​ពិធីជប់លៀងជាមួយលោក Eddie Teo ប្រធាន​កម្មវិធី៖ មិត្តរបស់ Lee Kwan Yew និងជាប្រធាន​គណៈ​កម្មាធិការ​សេវាកម្ម​សាធារណះសិង្ហបុរី។ នៅទីនេះបណ្ដាភាគីបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំន​ង​ដៃគូ​យុទ្ធ​សាស្ត្រ​វៀតណាម - សិង្ហបុរី ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ​លើគ្រប់​វិស័យ៖​នយោបាយ សេដ្ឋកិច្ច  ពាណិជ្ជ​កម្ម​ អប់រំ វិនិយោគ…ជាដើម។​ លោក ​Nguyen Xuan Phuc បានសម្ដែងគោលបំណងថា៖ តាម​រយៈ​ដំណើរ​បំពេញ​ទស្សនកិច្ចនេះ ភាគីទាំងពីរនឹងបន្តបង្កើនការពិភាក្សា ដើម្បីនាំចេញដំណោះស្រាយនានា សំរាប់បញ្ហា​ធំ​ៗ របស់ប្រទេសជាតិ ដែលវៀតណាមកំពុងយកចិត្តទុក​ដាក់ កសាងនិងអនុវត្ត។


វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​របស់វៀតណាម លោក Eddie Teo បាន​អះ​អាង​ថា៖ សិង្ហបុរី ​ជានិច្ចកាល​លៃទុក​អាទិភាពខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមយយវៀតណាម។
សិង្ហបុរី​ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ចែករំលែកជាមួយវៀតណាម អំពីបទពិសោធន៍​ក្នុងវិស័យនានាដែល​សិង្ហបុរី​មានឧត្តមភាព៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ