21/03/2016 10:12 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួល​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ជប៉ុន​


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនលោក Hayashi Motoo

នារសៀលថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen​ Xuan Phuc បានអញ្ជើញទទួលជួបសន្ទនា​ ជាមួយលោក Hayashi Motoo រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារ នៅវៀតណាម។ នៅក្នុងជំនួបនេះ  លោក​ Nguyen Xuan Phuc បានស្នើរថានាពេល​ខាងមុខ ប្រទេសទាំងពីរគប្បី ប្រមូល​ផ្តុំ ដោះស្រាយ​រាល់​ការ​ជំពាក់​ជំពិន​ក្នុង​ការ​ជម្រុញ​កិច្ច​ការ​ពន្លឿន​ពាណិជ្ជ​កម្ម សំដៅបង្កើនការនាំចេញមុខទំនិញ កសិកម្មនិងជលផលវៀតណាម ទៅកាន់​ជប៉ុន រួម​ទាំង​ជួយ​វៀត​ណាម អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ សាងសង់រោង ចក្រថាម​ពលនុយក្លេ​អ៊ែរ​នៅខេត្ត Ninh Thuan និង​អភិវឌ្ឍន៍​ប្រភពធនធាន​មនុស្ស ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន លោក Hayashi Motoo មាន​បំណង​ថា ភាគីទាំងពីរបន្តបង្កើនទំនាក់ទំនង ជួបប្រាស្រ័យសេដ្ឋកិច្ច ពាណិជ្ជ​កម្មនិង​ថាម​ពល​។ ភាគី​ទាំង​ពី​រគប្បី​អនុវ​ត្ត​យ៉ាងឆាប់រហ័ស នូវសន្ទនាគោលនយោ​បាយ ទាក់ទិនដល់ផ្នែកតម្បាញកាត់​ ដេ ឧទ្ទេសនាម​បច្ចេក​វិទ្យាធា​នាសុវត្ថិ​ភាព សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ និងអភិវឌ្ឍប្រភពធនធានមនុស្ស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ