16/03/2015 09:53 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai អញ្ជើញចូលរួមពិធីបើកការដ្ឋានសងសង់ផ្លូវហោះហើរថ្មីលេខ២


ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai

 
នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំពិធីបើក​ការដ្ឋាន​សាង​សង់ផ្លូវហោះហើរលេខ២ នៅព្រលានយន្តហោះអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa (ភាគ​កណ្ដាល​វៀត​ណាម)។ ​គំរោងការណ៍​នេះមានទុនវិនិយោគចំនួន១ ៩០០ ពាន់លានដុង ហើយបានអនុវត្ត​ក្នុងរយៈពេល៣៦​ខែ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ​Hoang Trung Hai បានអះអាងថា៖ 

“ ការកសាងផ្លូវហោះហើរ លេខ២នេះគឺជាតម្រូវការចាំបាច់ ដើម្បីយើង​សុក្រិតហេដ្ឋារចនាសម្ព័ន្ធព្រលានយ​ន្ត​ហោះ​អន្តរជាតិ Cam Ranh ។ ទន្ទឹមនឹង​នោះ​ ក៏បំពេញភារកិច្ចអំពីសន្តិសុខ ការពារប្រទេស និងបំរើការងារ​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច សង្គមក្នុងតំបន់ទៀតផង៕”

 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ