10/03/2015 11:28 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បំពេញការងារនៅខេត្ត Ninh Thuan


ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បំពេញការងារនៅខេត្ត Ninh Thuan


 
នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ នៅខេត្ត Ninh Thuan (ភាគកណ្ដាលវៀត​ណាម) ​លោក Hoang Trung Hai ឧបនាយក​រដ្ឋមន្ត្រីវៀតណាម បានធ្វើ​អធិបតី​កិច្ចប្រជុំពិនិត្យមើលយន្តការឧបត្ថម្ភការវិនិយោគ​ ក​សាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅខេត្ត Ninh Thuan  ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​ស្ថិរភាពជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុងតំបន់រងផលបះពាល់ដោយការកសាងរោងចក្រថាមពលអគ្គីសនី​នុយគ្លេអ៊ែរ។ លោក​ Hoang Trung Hai បញ្ជាណែនាំគ្រប់ស្ថាប័ន ត្រូវបន្ត​សុក្រិតគំរោងផែនការកសាងរោង​ចក្រថាមពលអគ្គីសនីនុយគ្លេអ៊ែរ​Ninh​ Thuan ដើម្បីដាក់ជូនឡើងស្ថាប័នមានសមត្ថកិច្ចពិនិត្យមើលនិងសម្រេច៕
 
តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ