10/01/2015 19:58 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បញ្ជាណែនាំឲ្យបង្កលក្ខណៈងាយស្រួលបែបបទរដ្ឋបាលអំពីធនធានបរិស្ថាន

នាថ្ងៃទី៩ខែមករាឆ្នាំ២០១៥ ខុទ្ទកាល័យរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹង ដោយផ្សព្វផ្សាយមតិរបស់​លោក​​ឧប​នាយករដ្ឋមន្ត្រី Hoang Trung Hai នៅសន្និសីទបូកសរុបការងារឆ្នាំ២០១៤ និង​លាតត្រដាង​អនុវត្ត​ភារកិច្ច​ឆ្នាំ ២០១៥ របស់ ផ្នែកធនធាននិងបរិស្ថាន។ សេចក្តីជូនដំណឹងបានលើកច្បាស់ថា៖ រដ្ឋាភិបាល បាន​វាយ​តម្លៃខ្ពស់និងលើកដំកើងរាល់លទ្ធផលដែលផ្នែកធនធាននិងបរិស្ថាន ទទួលបានក្នុងឆ្នាំ២០១៤។ ឆ្នាំ២០១៥​ ជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ២០១១-២០១៥ ដោយហេតុនេះ​ផែនការដែលបានដាក់​ចេញ​សម្រាប់​ផ្នែកនេះគឺទាមទារ ឲ្យផ្នែកទាំងមូលខំប្រឹងប្រែងជាងទៀត។ តាមនោះ ផ្នែកត្រូវជម្រុញការធ្វើកំណែ ទម្រង់​រដ្ឋបាលតាមការបញ្ជាណែនាំរបស់រដ្ឋាភិបាល កាត់បន្ថយបែបបទរដ្ឋបាល សំដៅបង្កើត​ឡើង​បរិយាកាស​​ធ្វើអាជីវកម្មងាយស្រួល រួមចំណែអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គម ជាពិសេសបណ្តាវិស័យទាក់​ទង់​ផ្ទាល់ជាមួ​យផលប្រយោជន៍របស់ប្រជាជន៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ