19/02/2017 11:12 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ ច្បាប់​អន្តរជាតិ​ជាកត្តា​ចាំបាច់​ដើម្បី​ធានា​បរិយាកាស​អន្តរជាតិ​ស្ថិរភាព​​

​​
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព

នៅ​សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​​​ចេញ​ជួរមុខ​លើ​ពិភពលោក (G20) ​នៅទីក្រុង Bonn (​ប្រ​ទេស​អាល្លឺម៉ង)​ នាថ្ងៃទី​១៧ ​ខែកុម្ភះ ឆ្នាំ២០១៧ ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រីការ​​បរទេស​​​វៀត​ណាម លោក Pham Binh Minh បានអញ្ជើញចូល​រួម និង​ថ្លែងមតិនៅក្នុង​កិច្ចប្រជុំពិភាក្សា​​ស្ដីអំ​ពី៖ ការរក្សា​សន្តិភាព​​​ក្នុងពិភ​ពលោកមួយ​​ស្មុគ្រស្មាញ និងអញ្ជើញ​ចូលរួម​ជំនួប​ធ្វើ​ការដោយប្រធានបទ៖ កិច្ច​សហប្រតិ​​​បត្តិ​ការជាមួយ​ទ្វីបអាហ្វ្រីក។ ឧបនាយករដ្ឋមន្ត្រី ​លោក Pham Binh Minh ​បានអះ​អាង​ថា៖ ច្បាប់​អន្តរជាតិ​​ជាកត្តា​ចាំបាច់​ ដើម្បី​ធានាបរិយាកាសអន្តរ​ជាតិ​ស្ថិរភាព តាមនោះ ការគោរពនិង​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ​​​ជា​លក្ខណះ​​សម្រេច​​​ដំបូង ដើម្បីរក្សាសន្តិភាព​ចីរភាព។​ ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកា​រ​បរទេស​​ ​លោក​ Pham Binh Minh បាន​​អំពាវនាវអោយប្រទេសទាំងឡាយត្រូវដោះស្រាយជំលោះ ដោយសន្តិវិធី ​គោរព​ច្បាប់​​​អន្ត​រជាតិ​ និង​​ដំណើរ​​​ការ​គតិយុត្តិ​និង​ការទូត​។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh​ Minh ​សង្កត់​ធ្ងន់ទៅលើ​តួនាទីជា​មជ្ឈមណ្ឌល​​​របស់​អាស៊ាន ក្នុងការកសាង​បរិយា​កាស​សន្តិភាព នៅអាស៊ីអាគ្នេយ៍ និងស្នើអោយ​បណ្ដា​ប្រទេស​ G20 បន្តគាំទ្រតួនា​ទី​មជ្ឈមណ្ឌល​របស់អាស៊ាន ក្នុងតំបន់។ ទន្ទឹមនឹងនោះ ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​លើក​ឡើង​​តួនាទី​ របស់​ប្រទេសជាម្ចាស់ផ្ទះ APEC ២០១៧ របស់​វៀតណា​មផ​ងដែ​រ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ