23/01/2018 10:39 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញចូលរួមសន្និសីទ WEF និងទស្សនកិច្ចព័រទុយហ្គាល់


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue (រូបថតៈ dantri.com.vn)

ទទួលសេចក្តីអញ្ជើញ​របស់ប្រធានប្រតិបត្តិវេទិកាសេដ្ឋ​កិច្ចពិភពលោក​ (WEF) លោក Borge Brende ឧបនាយក​រដ្ឋមន្ត្រីលោក Vuong Dinh Hue បានអញ្ជើញចូលរួម ​សន្និសីទប្រចាំ​នៃវេទិកា WEF ដែល​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ Davos ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ​២២ ដល់ថ្ងៃទី​២៥ ខែមករា និង​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅប្រទេស​ ព័រទុយហ្គាយ ចាប់ពី​ថ្ងៃទី២៦ដល់ថ្ងៃទី២៨មក​រា តាម​សេចក្តី​អញ្ជើញ​របស់​រដ្ឋាភិបាល​ព័រទុយ​ហ្គាល​។

ក្រោមប្រធាន​បទ “បង្កើតអនាគតរួមក្នុង​ពិភពលោកប្រេះស្រាំ”សន្និ​ សីទ W​EF លើកទី៤៨ជាឱ​កាសសម្រា​ប់​តំណាង​​ចូលរួម ស្វែងរ​កវិធានការដើម្បីអះអាងឡើងវិ​ញកិច្ច​សហប្រតិបត្តិការអន្ត​រជាតិ ដើម្បីផលប្រ យោជន៍​​រួម​សំខាន់ៗ​ ដូចជា សន្តិសុខអន្តរជាតិ​បរិស្ថាននិងសេដ្ឋកិ​ច្ច សកល​លោក​។ តាមរយៈសន្និសីទ​នេះ​រដ្ឋាភិបាល​វៀតណា​មបន្ត​អះអាង ការប្រកាន់​ជាប់គោល​ជំហរមិន​ងាក់រ៉េ​អំពី​ការធ្វើ​សមាហរ​ណកម្ម​សេដ្ឋកិច្ច​បើក ​ទូ​លាយ។ ទន្ទឹមជាមួយគ្នានោះ វៀត​ណាមក៏មានបំ​ណង ផ្សព្វ​ផ្សានូវ​​តួនា ទីជាប្រទេស​ម្ចាស់ទទួល​រៀប​ចំ​សន្និសីទ WEF តំបន់អាស៊ានគ្រោងនឹ​ងរៀបចំឡើង​នាខែក​ញ្ញាឆ្នាំ​២០១​៨នៅទីក្រុងហាណូយ។
 
បន្ទាប់ពីចូលរួម​សន្និសីទ WEF មក ឧបនាយករដ្ឋ​មន្ត្រី លោក Vuong Dinh Hue អញ្ជើញទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅប្រទេស​ ព័រទុយហ្គាលក្នុងរយៈ​ពេល៣ថ្ងៃ ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ