23/04/2018 09:55 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue មានជំនួបការងារនៅខេត្ត Nam Dinh


 ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue មានជំនួបការងារនៅខេត្ត Nam Dinh

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៨​ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក  Vuong Di​nh Hue និង​ក្រុម​ការ​ងារ​រដ្ឋាភិបាល​ បា​នជួបពិភាក្សា​ការងា​រជា​មួយ​ថ្នាក់ដឹកនាំខេត្ត ​Nam Dinh អំពីស្ថាន​ភាព​អនុវត្ត​ភារកិច្ច​លើ​វិស័យ​សេដ្ឋកិច្ច​-​សង្គម​ និង​​ច្បាប់​វិនិយោគ​សាធារណៈ​​។
 
ក្នុងជំនួបនេះ លោក ​Vuong Dinh Hue បានស្នើឱ្យខេត្ត ​Nam Dinh បន្តត្រួតពិនិ​ត្យ អំពី​ទិស​ដៅនិង​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ ជាពិសេស ខណៈដែលរដ្ឋសភា​វៀតណាមទើប​ បានដាក់ចេញច្បាប់រៀប​ចំផែន​ការ​មេ  ព្រ​មទាំ​ង ជម្រុញ​ការ​រៀប​ចំរចនា​សម្ព័ន្ធវិញ នូវផ្នែកកសិកម្មដែល​តភ្ជាប់ជាមួយការកសាងជន​បទថ្មី ​ដោយបា​នចា​ត់ទុ​ក នេះគឺ​ជា គ្រឹះ​ដ្ឋានដ៏​រឹងមាំសម្រាប់ការអ​ភិវឌ្ឍ សេដ្ឋ​កិច្ច-សង្គម និងនាំមកផល​ប្រយោជន៍ដល់ ប្រជា​ជន​ផង​ដែរ​។

លោក​ Vuong Dinh Hue ក៏បានក្រើនរំលឹកខេ​ត្ត Nam Dinh អនុវត្តនូវសេច​ក្តីសម្រេ​ច ចិត្ត​លេខ ​១៨ ​និង​ ១៩ ស្តីពី​​ការរៀបចំ​ឡើងវិញនូវក្របខ័ណ្ឌរដ្ឋ​ និង លើកកំពស់​ប្រសិទ្ធភាព​នៃប្រព័ន្ធ​ផ្តល់អង្គ​ភាព​ក្រោម​ឱវាទរដ្ឋ​៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ