02/12/2016 09:30 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Bruno Angelet ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅ​វៀត​ណាម​។​ នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានអះអាងថា បក្សនិងរដ្ឋវៀតណាមមានគោលនយោបាយ​មុនក៏ដូចជាក្រោយអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ លោក Vuong Dinh Hue​ បាន​គូស​​បញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបជាមួយវៀតណាមមានស្តង់ដាខ្ពស់ ពាក់ព័ន្ធ​នឹងបញ្ហាជាច្រើន ដូច្នេះវៀតណាមបាននិងកំពុងសកម្មត្រៀមរៀបចំឲ្យការប្រតិបត្តិនិងអនុម័តលើកិច្ចព្រម​​ព្រៀងនេះ។ ក្នុងឱកាសនេះដែរ លោក Vuong Dinh Hue មានបំណងថា ឯកអគ្គរដ្ឋទូត Bruno Angelet នឹង​ដើរតួនទីជាស្ពានសំខាន់ជួយវៀតណាមជម្រុញការចុះហត្ថលេខាអនុម័តនិងប្រតិបត្តិនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) សំដៅនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបានឲ្យដឹងថា EU នឹងអនុម័តលើសំណើរបស់វៀតណាមស្តីពីដំណើរការផ្គតផ្គងការជួយឧបត្ថម្ភបច្ចេកទេសសមស្រប។ ទន្ទឹមជាមួយគ្នានោះ EU នឹងខិតខំប្រឹងប្រែងដើម្បីជួយវៀតណាមឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ជាផ្លូវការផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ