21/10/2016 10:04 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ទទួលជួបជាមួយរដ្ឋលេខាធិការអង់គ្លេស


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មនិងវិនិយោគនៃរាជាណាចក្រអង់គ្លេស លោក Mark Ian Price

នារសៀលថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Vuong Dinh Hue បាន​អញ្ជើញ​​ទទួល​ជួបជាមួយ​រដ្ឋលេខាធិការ​ទទួល​បន្ទុក​​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៃរាជាណាចក្រ​អង់​គ្លេស​ លោក Mark Ian Price ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម​។ នៅក្នុងជំនួបនេះ លោក​ Vuong Dinh Hue មាន​បំ​ណងថា អង្គភាពអាជីវកម្មអង់គ្លេសនឹងបង្កើនការវិនិយោគ​ឲ្យច្រើន ថែមទៀត​លើវិស័យ ហេដ្ឋា​រចនា​សម្ព័ន្ធ និង​វិស័យជា​បៀប​ខ្លាំង​របស់​ខ្លួន​ ដូច​ជាធនាគា​និងធានា​រ៉ាប់រង់។ ពោល​គឺ រដ្ឋាភិបាល​អង់គ្លេស​​​នឹង​ជួយវៀត​ណាម ក្នុង​ការបង្រៀន​ភាសាអង់គ្លេស​និង បង្កើន​ការផ្លាស់​ប្តូរ សហប្រតិបត្តិការ​លើ​វិស័យ​​បណ្តុះ​បណ្តាលវិជ្ជាជីវៈ។ សម្តែងនូវការ ស្រុះចិត្តគំនិត​ចំពោះរាល់សំណើរ​ របស់​ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue នោះ លោក​ Mark Ian Price បានអះអាង​ថា រាជា​ណាចក្រអង់​គ្លេស​ជានិច្ចកាល យក​ចិត្ត​ទុក​ដាក់​ លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​ជាមួយវៀត​ណាម ព្រមទាំង​បន្តការ​ជួយ ឧបត្ថម្ភ​និង​ចូលរួម​ក្នុង​ដំណើរ​ការ​រៀប​​ចំរចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ចឡើង​វិញនា​ពេលខាងមុខ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ