10/12/2016 13:14 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ

នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Bouasone Bouphavanh ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិឡាវនិងជាអតីតនាយក​រដ្ឋមន្ត្រីឡាវដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ​ លោក ​Bouasone​ Bouphavanh បានអោយដឹងថា៖ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ​កិច្ច​ជាតិឡាវជាស្ថាប័នមួយដែលបានបង្កើតឡើងនាពេលថ្មីៗ នេះសំដៅស្រាវ​ជ្រាវពិគ្រោះយោបល់ចំពោះបក្ស រដ្ឋចំពោះគោលនយោបាយអភិវឌ្ឍន៍​​សេដ្ឋកិច្ច សង្គមកិច្ច។ នាបច្ចុប្បន្ន វិទ្យាស្ថានបានសហប្រតិបត្តិការជាមួយបណ្ឌិត​សភា​វិទ្យាសាស្ត្រ​ សង្គមកិច្ចវៀតណាម ដើម្បីស្រាវជ្រាវ ចែករំលែកអំពីគោលនយោបាយ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច នៅប្រទេស​​និមួយៗ ក៏ដូចជារបស់ប្រទេសទាំងពីរ។ លោកក៏មានគោលបំណងថា៖រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ នាពេលខាងមុខនេះ។          រីឯ លោក Bouasone Bouphavanh​ បានស្នើអោយវិទ្យាស្ថានទាំងពីរ​ត្រូវបង្កើន​កិច្ចសហប្រតិបត្តិការ រួមសហការស្រាវជ្រាវ ដើម្បីពិគ្រោះ​យោបល់​ចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរ។​ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ត្រូវបន្ត​ស្រាវជ្រាវគោលនយោបាយនានា ដើម្បីទាក់ទាញទុនវិនិយោគ ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ បណ្ដុះបណ្ដាប្រភពធនធានមនុស្ស៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ