06/08/2016 15:05 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមពិធីរំលឹកខួបលើកទី៦០ ឆ្នាំនៃទិវាបង្កើតផ្នែកទុកបម្រុងជាតិ


ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ចូលរួមពិធីរំលឹកខួបលើកទី៦០ ឆ្នាំនៃទិវាបង្កើតផ្នែកទុកបម្រុងជាតិ

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានទុកបម្រុងជាតិបានរៀបចំពិធីរំលឹកខួបលើកទី៦០នៃទិវាបង្កើត​ផ្នែកទុកបម្រុងជាតិ​(ថ្ងៃទី៧សីហា) និងទទួលគ្រឿងឥស្សិយយសឯករាជ្យថ្នាក់ទី១។​ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋ​មន្ត្រី លោក Vuong Dinh Hue បានលើកសរសើរនូវស្នាដៃដ៍ធំធេងដែលផ្នែកទុកបម្រុងជាតិទទួលបាន។ លោក Vuong Dinh Hue បានស្នើរឲ្យផ្នែកគប្បី ប្រមូលផ្តំលើកកំពស់សមត្ថភាពជំនាញតាមរយៈការងារស្រាវជ្រាវវិទ្យាសាស្ត្រដើម្បីជ្រើសរើសបានបច្ចេកទេសស្តុកទុកជឿនលឿន ជម្រុញការអនុវត្ត បច្ចេកវិទ្យាព័ត៌មាន និង​កែ​ទម្រង់បែបបទរដ្ឋបាល។  នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានប្រគល់គ្រឿងឥស្សិយយស ​ឯករាជ្យថ្នាក់ទីមួយជូនផ្នែកទុកបម្រុងជាតិ។ ក្នុងឱកាសនេះ អង្គការបុគ្គលជាច្រើនក៏ទទួលបានពានរង្វាន់ថ្លៃថ្លូររបស់បក្សនិងរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ