16/04/2017 09:41 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញចូលរួមពិធីប្រគល់កិត្តនាមផ្កាយ Khue ឆ្នាំ២០១៧

 
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ចើញថ្លែងមតិនៅក្នុងពិធី (រូបថតៈ Vân Anh/VOV)

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ សម្ព័ន្ធ​សមាគម software ​និងសេវាបច្ចេកវិទ្យា​ព័ត៌មាន​​វៀតណាម (Vinasa) បានរៀប​ចំពិធី​ប្រគល់​កិត្តនាម​ផ្កាយ Khue សម្រាប់​ផលិតផល​សេវា software បច្ចេក​វិទ្យា​​ព័ត៌មាន​ចំនួន៦៤ និងរំលឹកខួប​លើកទី១៥ នៃទិវាបង្កើតសមាគមផង​ដែរ។ អញ្ជើញ​ថ្លែង​មតិ​ក្នុងពិធី ឧបនាយករដ្ឋ​មន្ត្រី លោក Vu Duc Dam បាន​អះអាងថា នាប៉ុន្មាន​ឆ្នាំកន្ល​ងទៅ វៀតណាមបាន​សហគមន៍​​អន្តរជាតិ​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ក្នុងនោះ​មាន​ផ្នែកបច្ចេកវិទ្យាព័តមាន​។ លោក​​អញ្ជើញ​ផ្តល់អនុសាសន៍​ថា៖
 
​“ខ្ញុំសង្ឃឹមថា ពានរង្វាន់ផ្កាយ Khue នឹងបន្តជាប្រភពលើកទឹកចិត្តដ៏ធំធេង​ សម្រា​ប់​​បុគ្គលទាំងអស់ និង​សហគ្រាស​មាន​ចំណង់ចំណូលចិត្ត​ មាន​ការ​ច្នៃ​ប្រឌិត​ថ្មី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន ​និង​បើក​ទូលាយ​ការ​ប្រើ​ប្រាស់​ក្នុង​សង្គម​និង​ឆ្ពោះ​ទៅ​ទី​ផ្សា​រ​អន្តរជាតិ​។ នាពេលខាងមុខ​រដ្ឋាភិបាល​​នឹង ​រួម​សហការ​ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​នានា ក្នុងនោះ​មាន Vinasa ផងដែរ”។
 
​ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ផ្នែក software និងសេវាបច្ចេកវិទ្យាព័ត៌មាន​វៀត​ណាម​ មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា។ ជាពិសេស តាំងពីឆ្នាំ២០១៥ វៀត​ណាម​ឈរ​ជួរមុខ​អំពី​សន្ទស្សន៍​សេដ្ឋកិច្ច ​ប្រើប្រាស់​ចល័ត​ក្នុងចំណោម​​ប្រទេស​​អាស៊ាន​អភិវឌ្ឍន៍ ​ខ្លាំងបំផុតទាំង​៦ផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ