19/07/2017 10:50 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារនៅខេត្ត Soc Trang


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារនៅខេត្ត Soc Trang 

នាថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh រួមជាមួយ​ក្រុមការងារ រដ្ឋាភិបាលបាន​​អញ្ជើញទៅបំពេញការងារនៅខេត្ត Soc Trang (ភាគ​ខាងត្បូង​វៀត​ណាម​)។​ ថ្លែងមតិនៅក្នុងជំនួបធ្វើការ ​ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើថា៖​ ដើម្បី​ទទួល​​​អោយ​​​បានគោលដៅនានា អំពីការអភិវឌ្ឍន៍លឿន ខ្លាំង ចីរភាព Soc Trangត្រូវ​បំពេញ​ល្អថែម​ទៀតគោល​នូវនយោបាយ​ជន​ជាតិ ​ខំប្រឹង​ប្រែង​កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រីក្រ​ ក្នុង​ចំណោម​ជន​រួមជាតិ​ជាជន​ជាតិភា​គតិច ​ជាប្រចាំឆ្នាំជា​ង៣% អនុវត្តល្អ​ការងារថែ​ទាំជីវភាព​រស់នៅសំរាប់​ជនរួម​ជាតិជា​ជនជាតិ​ភាគ​តិច​។ ទន្ទឹម​​នឹងនោះ ជំរុញខ្លាំង​ការងារឃោសនាអំពី​គោលនយោ​បាយ ​ច្បាប់ ​របស់រដ្ឋចំពោះប្រជា​ពលរដ្ឋ ​បង្ក​លក្ខណ​​ងាយស្រួល​បំផុត ដើម្បីជន​រួមជាតិជាជន​ជាតិភាគតិច​ទាក់ទង នឹងបណ្ដាគោលនយោបាយ​រដ្ឋ ស្ដីអំពីការ​ជួយឧបត្ថម្ភ​វិនិយោគ ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​កាត់បន្ថយភាព​ក្រីក្រ ចីរភាព ​និងបាន​សិក្សារៀន​សូត្រ​។
​ 
នាថ្ងៃដដែល​ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអញ្ជើញ​ទៅសាកសួរសុខ​ទុក្ខ និង​ជូនអំណោយ​ចំពោះសិស្សានុសិស្សជា​កូនចៅជន​រួមជាតិជាជនជាតិខ្មែរ និងគ្រួសារគោលនយោបាយខ្មែរ​នៅក្នុង​តំបន់ ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ