13/01/2018 07:24 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ៖ រដ្ឋាភិបាលបន្តរួមដំណើរជាមួយ PVN

នាព្រឹកថ្ងៃទី១២​ ខែមករា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអញ្ជើញថ្លែងមតិបញ្ជាណែនាំនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០១៧ និងអនុវត្តផែនការឆ្នាំ២០១៨របស់សម្ព័ន្ធក្រុមហ៊ុន​ប្រេងឧស្ម័នវៀតណាម (PVN)។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Huy Hùng/TTXVN)

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងលក្ខណៈដែលនៅមានការលំបាកជាច្រើននោះ ប៉ុន្តែផ្នែកប្រេងឧស្ម័ននៅខិតខំបប្រឹងប្រែងសម្រេចទាំងស្រុងនូវគោលដៅផលិតកម្មដែលរដ្ឋាភិបាលប្រគល់។

លោក Trinh Dinh Dung បានសំណូមពរថា ក្នុងឆ្នាំ២០១៨ PVN គប្បីសម្របខ្លួនជាមួយរាល់ការលំបាក ជាពិសេស PVN គប្បីផ្តោតសំខាន់លើការរៀបចំឡើងវិញលើគ្រប់វិស័យក្បាលម៉ាស៊ីនគ្រប់គ្រងដោយស្រេចបាច់ ព្រមទាំងជម្រុញការអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងសកម្មភាពផលិតកម្ម ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ