26/07/2016 09:42 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញ​ទទួល​ជួប​ជាមួយ​អនុប្រធាន​ធនា​គារ​ពិភព​លោក​


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកលោកស្រី Victoria Kwakwa (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយ លោក​ស្រី Victoria Kwakwa អនុប្រធាន​ធនាគារ​ពិភពលោក ទទួលបន្ទុក​តំបន់អាស៊ី-ប៉ាស៊ី​ហ្វិក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Trinh Dinh Dung មានបំណង​ថា​ក្នុងឋានៈថ្មី លោកស្រីនឹង​បន្តការ​ជួយ​ឧបត្ថម្ភ សម្រាប់​ដំណើរ​ការ​អភិវឌ្ឍន៍​ របស់​ប្រទេសនានាក្នុងតំបន់ ក្នុងនោះ​មាន​វៀតណាម។ លោក Trinh Dinh Dung បានអះ​អាងថា វៀត​ណាម​ជានិច្ច​កាល យក​ចិត្តទុកដាក់លើការប្រើប្រាស់ប្រកបដោយ ប្រសិទ្ធិភាពនូវប្រភពប្រាក់​កម្ចី របស់​សហគមន៍​អន្តរជាតិ​និយាយរួម និងធនាគារពិភព​លោក​និយាយ​ដោយ ឡែក ព្រម​ទាំង​បង្កើន​រាល់​ដំណោះស្រា​យ​នៃការឃ្លាំមើល​ និង​ប្រើប្រាស់​ប្រភពទុននេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ