28/08/2017 10:55 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញ​ជាអធិបតី​សន្និសីទ​ទប់​ទល់​ជា​មួយ​ព្យុះ​លេខ​៧​


 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជាអធិបតីសន្និសីទទប់ទល់ជាមួយព្យុះលេខ៧

ដើម្បីជំនះពុះពាររាល់​បញ្ហានៅសេសសល់ក្នុងការបង្ការ និង​ទប់ទល់ជាមួយគ្រោះ ធម្ម​ជាតិ រដ្ឋាភិបាល​បាន​ប្រគល់​​ឲ្យគណៈកម្មាធិការ​បញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុក ការងារបង្ការ​និងទប់ទល់ជាមួយ​គ្រោះធ​ម្មជាតិ ក្រសួង​កសិកម្ម​ និងអភិវឌ្ឍន៍ជនបទ​  រួមសហការជាមួយក្រសួ​ងស្ថាប័ន​នានា កសាង និង​ដាក់​ជូន​នាយក​រដ្ឋមន្ត្រី​ កម្មវិ​ធីមេ ស្តីពីការបង្ការ ទប់ទល់​ជាមួយគ្រោះធម្មជាតិ នៅតំបន់ភ្នំភ្ជា​ប់ជាមួយការ​ការពារ និង អភិវឌ្ឍន៍​​ព្រៃ ជាពិសេស មានគំរោងការស្រាវ​ជ្រាវជាក់ស្តែង ក្នុងការទប់ទល់ជាមួយ គ្រោះធម្មជា​តិ ទឹក​ជំនន់។ 
 
នោះជាមតិប​ញ្ជាណែនាំរបស់ឧបនាយករដ្ឋ​មន្ត្រី ​លោក Trinh Dinh Dung នៅសន្និសីទទប់​ទល់​ជា​មួយ​ខ្យល់​ព្យុះលេខ៧ និងភ្លៀងក្រោយព្យុះ ដែលប្រ​ព្រឹត្តទៅនាព្រឹកថ្ងៃទី២៧សីហា​នៅទីក្រុងហាណូយ​។ លោក Trinh Dinh Dung ​បានស្នើថា​៖

“ត្រូវតាមដានជាប់នូវបម្រែបម្រួលរបស់ព្យុះ និង​គ្រោះអាសន្នកើតមានឡើងបន្ត​  ដើម្បីម្ចាស់​ការអនុវត្ត​វិធានការ​ទប់ទល់​ សំដៅបន្ធូស្រាលការ ខូចខាត​ទ្រពសម្បត្តិ និង អាយុជីវិត​របស់ប្រ​ជាជន​។ បន្តធ្វើ​ការត្រួត​ពិនិត្យ​ ដើម្បីធានា​សុវត្ថិភាពឲ្យនាវានៅ ជាប់កន្លែងរងផលប៉ះ​ពាល់នៃព្យុះ ជាពិសេស គឺនៅ​តំបន់ Ha Long-Quang ​Ninh, Cat Ba- ទីក្រុងហាយហ្វុង​ ធានាសុវត្ថភាពឲ្យភ្ញៀវទេសចរទាំង​ជាតិនិងអ​ន្តរជាតិ​”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ