07/08/2016 13:31 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បញ្ជាណែនាំជំនះពុះពារផលវិបាកដោយភ្លៀងធ្លាក់ខ្លាំងនៅខេត្តLao Cai


ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បញ្ជាណែនាំជំនះពុះពារផលវិបាកដោយ ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Lao Cai

នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai សំដៅបញ្ជាណែនាំជំនេះ ពុះពារនូវផលវិបាកនៅតំបន់នានាទូទាំងខេត្តដោយសារភ្លៀងធ្លាក់ខ្លាំង។នៅទីនេះ លោក Trinh Dinh Dung បានស្នើរឲ្យខេត្ត Lao Cai គប្បីប្រមូលផ្តុំកម្លាំងពលំសំដៅពុះពារលើបញ្ហាមួយចំនួនដូចជា ស្វែងរកជនបាត់ខ្លួន ជម្លៀសប្រជាជនចេញពីកន្លែងគ្រោះថ្នាក់និងដោះស្រាយបញ្ហាចរាចរនៅតាមផ្លូវគមនាគមន៍។ លោក Trinh Dinh Dung ក៏បានស្នើរឲ្យមន្ទីរសុខាភិបាល​ខេត្តបំពេញល្អការងារសង្គ្រោះ និងបង្ការប្រឆាំងអាសន្នរោគអាចកើតមានឡើងបន្ទាប់ពីទឹកជំ​នន់​​។

តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្ត Lao Cai ផលវិបាក ដោយសារភ្លៀងធ្លាក់ខ្លាំងនាយប់ថ្ងៃ​ទី​៤​ និងព្រឹកព្រលឹមថ្ងៃទី៥សីហាគឺខ្លាំងណាស់ ដែលបណ្តាលឲ្យមនុស្សចំនួន៣នាក់ត្រូវស្លាប់ ៧ នាក់បាត់ខ្លួនរងរបួសធ្ងន់ម្នាក់ ហើយផ្ទះរបស់ប្រជាជនចំនួន ២៧០ខ្នងនិងសំណង់រាប់រយត្រូវខូចខាត ចរាចរលើខ្សែផ្លួវមួយចំ​នួន​រងការបំផ្លាញបណ្តាលមកពីការកក់ស្ទះ។ ​នេះត្រូវបានចាត់ទុកជាទឹកជំនន់អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខេត្ត Lao Cai ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ