05/05/2018 07:18 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រើប្រាស់ប្រាក់កម្ចីពី WB និង ADB

នារសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ដោះស្រាយបញ្ហាឧបសគ្គ ជម្រុញការត្រៀមរៀបចំ និង អនុវត្តគម្រោងការណ៍ចំនួន ២៦ ដោយប្រើប្រាស់ប្រាក់កម្ចីនៃធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ ២០១៨-២០១៨ ។

 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh អញ្ជើញធ្វើជាអធិបតី
ក្នុងកិច្ចប្រជុំស្តីពីការប្រើប្រាស់ប្រាក់កម្ចីនៃធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ថ្លែងមតិក្នុងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ លោក Pham Binh Minh បានផ្តល់យោបល់លើគម្រោងការណ៍នីមួយៗ និងប្រគល់ភារកិច្ចជូនដល់ធនាគារជាតិធ្វើការប្រមូលមតិពី ក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចនានា ក្នុងការត្រួតពិនិត្យមើល និងមានសេចក្តីសំរេចលើគម្រោងការណ៍ដែលកំពុងបន្តអនុវត្ត។ ជាពិសេស លោក Pham Binh Minh បានប្រគល់ឲ្យក្រសួងផែនការនិង វិនិយោគទទួលបន្ទុក ការរាយការណ៍ជូនគណៈ​កម្មាធិការ​អចិន្ត្រៃយ៍រដ្ឋាភិបាលស្ដីពីការកំណត់ទិសដៅកៀរគរនិងប្រើប្រាស់ប្រភពដើមទុនឲ្យបានឆាប់ៗ ក្នុង​រយៈ​ពេលខាងមុខ។   គួរបញ្ជាក់ថាគម្រោងការណ៍ទុនកម្ចីរបស់ធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ ២០១៧-២០១៨ ផ្តោតលើផ្នែកសំខាន់ៗ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការកែលម្អគុណភាពលើវិស័យអប់រំនៅថ្នាក់ឧ្តមសិក្សានិងការកសាងជនបទថ្មីជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ