18/09/2016 10:09 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ទៅដល់​វេណេហ្ស៊ុយ​អេឡាចូល​រួម​សន្និ​សីទ​កំពូល​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បាន​អញ្ជើញ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម​ ទៅដល់កោះ Margatina ប្រទេស​វេណេហ្ស៊ុយ​អេឡា ចូល​រួមសន្និសីទ​កំពូលនៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ (NAM) លើកទី​១៧។ អនុប្រធានាធិបតីទី១របស់​វេណេហ្ស៊ុយ​អេឡា លោក Aristobulo Izuturiz បានធ្វើជាអធីបតីពិធីទទួល​គណៈប្រតិភូ ដោយមាន​ការ​ចូល រួម​របស់​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​វេណេហ្ស៊ុយ​អេឡាទៀត​ផង។ នាព្រឹកថ្ងៃ​ដដែល ឧប​នាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញ​ថ្លែង​មតិ​ នៅសម័យបើក​សន្និសីទ​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ