20/09/2016 10:06 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួ​ប​ទ្វេភាគី​ជាមួយ​ប្រធានាធីបតី​វេណេហ្សុយ​អេឡា​


ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបទ្វេភាគីជាមួយប្រធានាធីបតីវេណេហ្សុយអេឡា

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងក្រៅសន្និសីទកំពូលនៃចលនាមិនចូលបក្ស​សម្ព័ន្ធ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ Margarita ប្រទេស​វេណេហ្ស៊ុយ​អេឡានោះ ឧបនា​យក​រដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បាន​អញ្ជើញ​ជួបសន្ទនា​ទ្វេភាគី​ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro​រដ្ឋមន្ត្រី​ការបរទេស​វេណេហ្ស៊ុយអេឡា Delcy Rodriguez និង​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ាក់​ Ibrahim Al-Shaiker Al-Jafari។ នៅក្នុង​ជំនួបជាមួយ​ថ្នាក់ដឹក​នាំ វេណេហ្ស៊ុយអេឡា​ភាកី​ទាំងពីរ បានអះអា​ងថា នឹង​ខិត​ខំប្រឹង​ប្រែង​ពូន​ជ្រុំនូ​វចំ​ណង​សាមគ្គីភាព និង កិច្ច​សហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ។ ភាគីទាំងពីរ​ក៏ បាន​ផ្លាស់ប្តូរ​លើបញ្ហា​តំបន់​​និង​អន្តរជាតិ ក្នុង​នោះស្តីពីសហគមន៍អាស៊ាន​និង បញ្ហាសមុទ្រ​ខាងកើត។ ប្រធានា​ធិបតី​វេណេហ្ស៊ុយ​អេឡា ​បាន​អះអាងថា នឹងធ្វើ​អស់ពីកម្លាំង​កាយចិត្ត ដើម្បីនាំចលនា​នេះកាន់​តែ​អភិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។​

​ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់វិញ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ច​សហប្រតិបត្តិ​ការ​និង​គាំទ្រ​គ្នាទៅវិញ​ទៅមក​ លើបណ្តាវេទិកាអន្តរជាតិ និងតំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ