07/05/2016 14:28 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបចរចារជាមួយនសមភាគីប្រទេសគុយវែត
(Image: nguyenxuanphuc.org)
នាថ្ងៃទី ៦  ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជូបសន្ទនានិងដំណើរការចរចារជាមួយសមភាគីប្រទេសគុយវែតលោក Sheikh Jaber Mubarak Al Hamad Al Sabad ដែលអញ្ជើញកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួបចរចារនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើគោលនយោបាយកិច្ចការបរទេសរបស់​វៀត​ណាម​គឺ​ប្រមូលផ្តុំអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ ជាមួយគុយវែតនិងប្រទេសមជ្ឈឹមបូព៌រផ្សេងៗទៀត​ឲ្យបានខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រីគុយវែតក៏បានវាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពសហ
ប្រតិបត្តិ​ការលើវិស័យប្រេងឧស្ម័ន្ធរវាងប្រទេសទាំងពីរ ហើយមានគោលបំណងថា៖ ភាគីទាំងពីរខំប្រឹងប្រែងដាក់ឲ្យដំណើរការគំរោងការណ៍ចម្រាញប្រេង Nghi Son តាមកាលកំណត់។ ស្តីពីបញ្ហានៅមជ្ឈឹមបូព៌ារនិងនៅសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពដោះស្រាយរាល់ជំលោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ។​ បន្ទាប់នោះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកសិណស្សក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈ អនុស្សារវរណៈ យោគយល់គ្នាទៅវិញទៅមកសហប្រតិបត្តិការលើវិស័យកីឡា កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនិងឧស្សាហកម្មរវាងប្រទេសទាំងពីរ ជាដើម។​ នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនា​ជាមួយនាយករដ្ឋមន្ត្រីគុយវែតផងដែរ៕
 តាម VOV5 -វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ