29/08/2017 11:03 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួល​ជួប​ជាមួយ​អនុរដ្ឋ​មន្ត្រីការ​បរទេស​ El Salvador​


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេស El Salvador  លោក Carlos Castañeda

ទទួលសេចក្តីអញ្ជើញរបស់ក្រសួងការ​បរទេសវៀត​ណាម អនុរដ្ឋមន្ត្រីការប​រ ទេស El Salvador លោក Carlos Castañeda បានអញ្ជើញមកបំពេញទស្សន​កិច្ច ជាផ្លូវការ​នៅវៀ​ត​ណាម និង​អនុវត្ត​ការ​ពិគ្រោះ​យោបល់​ដំបូង​ថ្នាក់​អនុរដ្ឋមន្ត្រី​ ការបរទេស​នៃប្រទេសទាំងពីរចាប់ពីថ្ងៃទី​២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០១៧ ។

នៅក្នុង​ជំនួបទទួលជួបជាមួយគណៈប្រ​តិភូនារសៀលថ្ងៃទី២៨ ​សីហា ​ឧប នាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh បាន វាយតម្លៃខ្ពស់​ ចំពោះទំនាក់​ទំនងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ និងគាំ​ទ្រចំពោះ​ការ ដែល El Salvador បានសម្រេចបើកការិយាល័យតំណាងកុ​ង​ស៊ុល កិត្តយសនៅទី ក្រុង​ហូជីមិញ​។ លោក Pham Binh Minh មានបំណងថា ប្រទេសទាំ​ងពីរ ​បន្តរួម ស​ហ ការនិង​គាំទ្រគ្នា​ទៅវិញ​ទៅមក​នៅបណ្តា​អង្គការ​អន្តរជាតិ​និងវេទិកា​ពហុភាគី ជាពិសេស​នៅអង្គការ​សហប្រជាជាតិ​និង​វេទិកា​សហប្រតិបត្តិការ​អាស៊ីបូព៌ា និង អាមេរិកឡាទីន។

​មុននោះ ក្នុងសម័យពិគ្រោះយោបល់នយោបាយថ្នាក់អ​នុរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរលើក​ទី១ ដែល​ប្រព្រឹត្ត​ទៅនៅទីក្រុង​ហាណូយ នាព្រឹ​កថ្ងៃទី២៨ ​សីហា ក្រោម​អធិបតីភាព​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម​ លោក Ha Quang Ngoc និងអនុរដ្ឋមន្ត្រីការ​បរទេស El Salvador លោក Carlos​ Castañeda។ ភាគី​ទាំងពីរ​បាន​ពិភាក្សាលើ​វិធានការសំដៅរួ​មចំណែក​បង្កើនទំ នាក់ទំនងរវាង​ប្រទេសទាំងពីរ ​និង​បន្តលើក​កំពស់​ប្រសិទ្ធិភាព​នៃយន្តការ​ពិគ្រោះ យោបល់នយោបាយរវា​ងក្រសួងកា​របរទេសនៃប្រទេសទាំងពីរ។

​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​នេះ អនុរដ្ឋមន្ត្រីការបទេស​El Salvador លោក Carlos Castañ​eda នឹង​អញ្ជើញ​ទៅទស្សនា​និងបំពេញការងារ នៅទីក្រុង ហូជីមិញ និងបើកឲ្យដំណើរការកា​រិយាល័យ​តំណាង​កុងស៊ុល El Salvador នៅទីក្រុ​ងហូជីមិញ​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ