21/04/2018 11:25 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួល​ជួបជា​មួយប្រធាន​តំបន់ស្វយ័ត​ Guangxi Zhuang​


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយប្រធានតំបន់ស្វយ័ត
Guangxi Zhuang(ចិន) លោក Chen Wu

នាថ្ងៃទី២០ ខែមេសា ​ឆ្នាំ​២០១៨​ នៅទីស្នាក់ការក្រសួងការបរទេស​វៀតណាម ឧបនាយករដ្ឋម​ន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស លោក Ph​am Binh Minh បានអញ្ជើញទទួលជួបជាមួយ​ប្រធានតំបន់ស្វយ័ត Guangxi Zhuang (ចិន) លោក C​hen Wu ដែលកំពុងបំពេញទស្សនកិ​ច្ចការងារ​នៅវៀតណាម។
 
ក្នុងជំនួបនេះ លោក Pham Binh Minh​ បានអះអាងថា បក្ស រដ្ឋា​ភិបាល វៀតណា​ម ផ្តោតការ​យកចិត្ត​ទុកដាក់​ពិសេស​នូវទំនាក់​ទំនង​ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ​លើគ្រប់ជ្រុងជ្រោយវៀត​ណាម​- ចិន ក៏ដូច​ជាទំនាក់​ទំនង​មិត្ត ​ភាព រវាងតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ​ ព្រមទាំងស្នើឲ្យភាគីទាំង​ពីរ លើក​កម្ពស់​ប្រសិទ្ធិ​ភាព​សហប្រតិ​បត្តិការដោយ​មានផលប្រយោជន៍ដូ​ចគ្នា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីការបរទេសវៀតណា​ម ​លោក Pham ​Binh Minh បានស្នើឲ្យខេត្ត ​Guangxi បន្តបង្កលក្ខណៈងាយស្រួល​សម្រាប់​ទំនិញ​វៀត​ណាម ដឹក​ជញ្ជូន​តាម​ផ្លូវ​ដេក​ឆ្លងកាត់ខេត្ត G​uangxi និងតំបន់នានា​របស់ចិនសម្រាប់ទៅប្រ​ទេសអា​ស៊ី-អឺរ៉ុបមួយចំនួន​ ជា​ពិសេស លើក​ទឹកចិត្ត​ឲ្យសហគ្រាសធំៗរបស់​ខេត្ត Guangxi បង្កើនការវិ​និយោគទៅទីផ្សារវៀ​តណាម​ផង​ដែរ។
 
រីឯ​លោក Chen Wu វិញ បានអះអាងថា ខេ​ត្ត Guangxi ជានិច្ចកាល​យកចិត្ត​ទុកដាក់​លើការ​ពង្រឹង​ប្រពៃណីមិត្ត​ភាពនិ​ងបង្កើនទំនាក់ទំនងសហប្រតិ ប​ត្តិការដោយមានផលប្រយោ​ជន៍ដូចគ្នា​ជាមួយក្រសួង ស្ថាប័ន​នានា​របស់ វៀតណាម។ ខេ​ត្ត Guangxi នឹងអនុវត្តជាក់ស្តែង ​រាល់កិច្ច​ព្រមព្រៀង​ជាខេត្ត​ជាប់ព្រំ​ដែនជា​មួយ​វៀត​ណាម ស្តីពីបង្កើនការជួបប្រា​ស្រ័យមិត្តភាព ជម្រុញកិច្ចសហប្រតិបត្តិ​ការឲ្យ​កាន់​តែស៊ីជម្រៅ ជមុ្រញ​កិច្ចសហប្រ​តិបត្តិការសេដ្ឋកិច្ច ​ពាណិជ្ជកម្ម ទេសចរណ៍ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោ​យប្រសិទ្ធភាព រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនងដៃគូស​ហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់​វិស័យចិន​-វៀតណាម​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ