17/07/2016 12:02 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគី ជាមួយសមភាគីមួយចំនួន


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean Marc Ayrault (រូបថតៈ VGP/Quang Hiếu)

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌនៃសន្និសិទជាន់ខ្ពស់ ASEM ១១ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការ​បរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រី​ការបរទេស​បារាំង រដ្ឋមន្ត្រី​ការបរទេសអ៊ីតា​លី និងរដ្ឋមន្ត្រីការបរទេសអៀកឡង់។

​ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean Marc Ayrault លោក Pham Binh Minh បាន​តាងនាម​រដ្ឋាភិបាល និងប្រជាជន​វៀតណាម​ផ្តាំផ្ញើសេចក្តី រំលែក​ទុកយ៉ាងជ្រាលជ្រៅទៅដល់រដ្ឋាភិបាល និងប្រជាជនបារាំង រួម​ទាំង​គ្រួសារ​ជនរង​គ្រោះ ក្នុងការវាយប្រហារភេរវកម្មដែលកើតមានឡើងនាយប់ថ្ងៃទី១៤កក្កដានៅ​ក្រុង Nice និងមាន​បំណង​ថា ប្រជាជន​បារាំងនឹងឆ្លងផុតការលំបាកនេះ។ ហើយ​នៅទីនេះ រដ្ឋមន្ត្រីការបរទេសបារាំងបានអះអាងថា ប្រធានាធិបតី​បារាំង លោក​ Francois Holland នឹងអញ្ជើញមកបំពេញទស្សនកិច្ចវៀតណាម នាខែកញ្ញាខាងមុខ និង​ចាត់ទុកនេះជារបត់មួយសម្រាប់ជម្រុញ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​លើគ្រប់វិស័យ ជាពិសេស​គឺវិស័យសេដ្ឋកិច្ច។

 


ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគី
ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលីPaolo Gentiloni

​នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលីPaolo Gentiloni លោក Pham Binh Minh បានវាយតម្លៃ​ខ្ពស់​ចំពោះ​ការដែល​រដ្ឋសភា​អ៊ីតាលី បានអនុម័តលើកិច្ចព្រម​ព្រៀង​ដៃគូ និងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU (PCA) ក៏ដូច​ជា ការដែល EU និងវៀតណាមឈាន​ដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរី​វៀត​ណាម​​-EU(EVFTA)។

​នៅក្នុងជំនួបជាមួយសមភាគីអៀកឡង់ Charlie Flanagan លោក Pham Binh Minh បានគាំ​ទ្រដំណើរ​ទស្សនកិច្ច​វៀតណាម របស់​ប្រធានា​ធិបតីអៀកឡង់ គ្រោង​នឹងប្រព្រឹត្ត​ទៅនាចុងឆ្នាំ២០១៦។ នៅទីនេះ រដ្ឋមន្ត្រីការ​បរទេស​អៀក​ឡង់ មាន​បំណងថា​ប្រទេសទាំងពីរ នឹងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបើក​ទូលាយ​ទីផ្សារ​នាំចេញ​ទំនិញ របស់អៀកឡង់ចូលមកវៀតណាមនិង ទីផ្សារអាស៊ី​អាគ្នេយ៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ