09/12/2017 06:57 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបចរចាជាមួយរដ្ឋមន្ត្រីលីបេរីយ៉ា

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប ជាមួយរដ្ឋមន្ត្រីការបរទេសលីបេរីយ៉ា លោកស្រី Marjon Vashti Kamara។

 ទិដ្ឋភាពនៃជំនួប

នៅក្នុង ជំនួបនេះ លោក Pham Binh Minh និងសមភាគីលេបេរីយ៉ាបានឯកភាពលើវិធាន ការជាក់ស្តែងចាំបាច់ត្រូវអនុវត្តមួយចំនួន ដើម្បីជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅប្រកបដោយ​ប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានខិតខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មឡើងទ្វេភាគី ត្រីភាគីនៃតួរលេខ៣៥,៣លាន ដុល្លាអាមេរិកដូចបច្ចុប្បន្ន។

លោកទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ប្រេងឧស្ម័ន ការពារជាតិ​ សន្តិសុខ និងឯកភាពចុះហត្ថលេខាលើបណ្តាឯកសារគតិយុត្តិដូចជា កិច្ចព្រមព្រៀងគ្របខ័ណ្ឌសហប្រតិបត្តិការរវាង រដ្ឋាភិបាលទាំងពីរនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាដើម។

ស្តីពីបញ្ហានយោបាយ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងបង្កលក្ខណៈងាយ​ស្រួលសម្រាប់កាណាលជួបប្រាស្រ័យប្រជាជន សំដៅលើកកំពស់ចំណងសាមគ្គីនិងការយល់ដឹងគ្នាទៅវិញទៅមក។

បន្ទាប់ពីជំនួបចរចា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh និងសមភាគីលោកស្រី Marjon Vashti Kamara អញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលេងទិដ្ឋាការសម្រាប់អ្នក​កាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការរវាងវៀតណាមជាមួយលីបេរូយ៉ា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ