16/12/2017 11:29 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត​ណាម អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​


 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង 

ទទួលសេចក្តី​អញ្ជើញរបស់​រដ្ឋមន្ត្រីក្រសួងការ​បរទេសកូរ៉េ​ខាង​ត្បូង លោក Kang Kieng Hoa ឧបនាយក​រដ្ឋ​មន្ត្រី ​និង​ជារដ្ឋមន្ត្រីកា​របរទេស​វៀត​ណាម លោក Pham Binh Minh នឹង​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​នៅកូរ៉េ​ខាង​ត្បូង​ ចាប់​ពីថ្ងៃទី១៩​ ដល់ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៧​។
 
តាមគំរោង ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នឹង​មាន​ជំនួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ត្បូង​ លោក Kang Kieng Hoa និងថ្នាក់ដឹកនាំជាន់ខ្ពស់​កូរ៉េខាងត្បូង និងសក​ម្មភាព​មួយចំនួន​ទៀត។
 
ដំណើរ​ទស្សន​កិច្ច​នេះ បន្តពង្រឹង​និងពង្រីក​ទំនាក់ទំនង​ដ៏ល្អប្រសើរ​រវាង​ប្រទេសទាំង​ពីរ ជំរុញ​កិច្ចសហប្រតិបត្តិ​ការលើវិស័យ​ការ​ទូត សន្តិសុខ ការពារជាតិ សេដ្ឋ​កិច្ច ពាណិជ្ជកម្ម និងវិនិយោក​ វប្បធ​ម៌៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ