25/10/2017 10:04 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh ជួបចរចា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ឡាវ​ Sonexay Siphandon​


 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh ជួបចរចារជាមួយឧបនា យករដ្ឋមន្ត្រីឡាវ Sonexay Siphandone

ឧបនាយករដ្ឋមន្ត្រីឡាវ ​លោក Sonexay Siphandone និងគណៈប្រតិភូ​រដ្ឋាភិ​បាល​ឡាវ កំពុង​បំពេញ​ទស្សនកិច្ច​ការ​ងារ​ នៅវៀតណាម ចាប់ពីថ្ងៃទី២៣​ដល់ថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០១៧។

នៅក្នុងជំនួបនាថ្ងៃទី២៣ ខែតុ​លា ឧបនាយករដ្ឋមន្ត្រីអចិ​ន្ត្រៃយ៍ លោក Truong Hoa Binh បាន​អះអាងថា បក្ស រដ្ឋនិ​ងរដ្ឋាភិបាលវៀត​ណាម ជានិច្ច កាលគោរព​និង​ផ្តល់​អាទិភាព​ខ្ពស់បំផុត​ចំពោះការពង្រឹង​និង​ពង្រីកទំនាក់​ទំនង ពិសេសជា​មួយឡាវ។ លោកឧបនាយករដ្ឋមន្ត្រីបាន​ស្នើឲ្យភាគី​ទាំងពីរ បូក សរុប​និងវាយ​តម្លៃនូវ​ទំនាក់ទំនង​ រវាងប្រទេសទាំងពីរលើគ្រប់វិស័យក្នុង​ឆ្នាំ ​២០១៧និងត្រៀម​រៀបចំ​នូវខ្លឹមសារ​សហប្រតិ​បត្តិការ​ ដាក់ចេញដំណោះ ស្រាយសម្រាប់ជ​ម្រុញកិច្ចសហប្រតិបត្តិ​ការ លើគ្រប់វិស័យ។ រី​ឯខ្លួន​វិញ ឧប នាយក​រដ្ឋមន្ត្រី​​ឡាវ លោក Sonexay Siphandone​ សូមឲ្យវៀតណាមចែ​ក រំលែក​បទពិសោធន៍​ស្តីពីការងារ​គ្រប់គ្រង​ កម្មវិធីកសាងម៉ា​ក្រូសេដ្ឋកិច្ចនិយាយ រួម ក៏ដូច​ជាបណ្តា​រូបសណ្ឋាន​ដែលផ្សាភ្ជាប់​ផលិតកម្ម​ជាមួយ​ការអភិវឌ្ឍន៍​ ទេសចរណ៍ កសិកម្មនៅជនបទ តាមតំ​បន់នានា​ផងដែ​រ។​
 
ភាគីទាំងពីរក៏បានឯកភាព បន្ត​រៀបចំយ៉ាងល្អ រាល់សកម្មភាពរំលឹក​ឆ្នាំ សាមគ្គីភាព​ មិត្តភាពវៀតណាម - ឡាវ២០១៧​។ ជាពិសេស ផ្សព្វផ្សាយដ​ល់ ប្រជាជន​និងជំនាន់​វ័យក្មេង​នៃប្រទេស​ទាំង​ពីរ ឲ្យយល់ច្បាស់​និង​ពង្រីក​ទំនាក់ ​ទំនងសាមគ្គី​ភាពពិសេស​វៀត​ណាម - ឡាវ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ