16/01/2018 10:56 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល Truong Hoa Binh ជួប​ធ្វើការជាមួយ​ថ្នាក់​ដឹក​នាំខេត្ត​ Ca Mau​


 
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងមតិក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau
​​ (រូបថតៈ Tran Hieu)

នាថ្ងៃទី១៣ ខែមករា ​ឆ្នាំ​២០១៨ ក្រុមការងាររដ្ឋាភិបាល ​ដឹកនាំដោយឧបនាយករដ្ឋ​មន្ត្រី អចិន្រ្តៃយ៍រដ្ឋាភិបាល​ លោក​ Truong Hoa Binh បានអញ្ជើញ​ជួបធ្វើការ​ ជាមួយថ្នាក់ដឹកនាំខេ​ត្ត ​Ca Mau ស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គម​​កិច្ច សន្តិសុខការពារជាតិ សន្តិ​សុខសង្គមលើ ទូ​ទាំងខេត្ត​។

អញ្ជើញ​ថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានស្នើឲ្យខេត្ត Ca​ Mau គប្បីជម្រុញកិច្ចការពិ​និត្យ កែប្រែ និងបំពេញ​បន្ថែមនូវ​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដោយភ្ជាប់ជាមួ​យវិស័យសន្តិសុខ កា​រពារជាតិ​ផង​ដែរ​។ ម្យ៉ាងវិញទៀត គប្បី ​ម្ចាស់ការក្នុងការបង្ការ ប្រឆាំងគ្រោះធ​ម្មជាតិ ទប់ទ​ល់​ជាមួយ​បម្រែបម្រួល​អាកាស​ធាតុ និងរៀបចំ​ឡើង​វិញ រចនាសម្ព័ន្ធកសិកម្មដោ​យតភ្ជាប់ជាមួយកា​រកសាង​ជនបទ​ថ្មី៖

​“ខេត្តគប្បីរៀបចំឡើងវិញរចនាស​ម្ព័ន្ធខឿន​សេដ្ឋកិច្ច ផ្លាស់ប្តូររូបសណ្ឋានកំណើន និង​ខិតខំប្រឹង​ប្រែង​សម្រាច​ហួសកម្រិត​នូវគោលដៅ​ភារកិច្ច ដែលបានដាក់ចេញ ស​ម្រាប់ឆ្នាំ​​២០១៨ ដើម្បីបង្កើត​គ្រឹះស្ថាន​រឹងមាំ​សម្រាប់​បណ្តា​ឆ្នាំបន្ត​បន្ទាប់​។ មិ​នត្រឹម​ តែប៉ុណ្ណោះ ខេត្ត​ត្រូវធ្វើអាជីវកម្មរាល់សក្កានុភា​ព ប្រៀប​ខ្លាំងរបស់​ខ្លួន និង​មាន​ដំណោះ​ ស្រាយលេ​ចធ្លោថែមទៀ​ត ដើម្បី​នាំខេត្ត Ca M​au ក្លាយទៅជាខេត្តមានកា​រអភិវឌ្ឍ​ឆាប់ រហ័ស​ប្រកប​ដោយ​និរន្តរភាព​ក្នុងតំ​បន់”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ