27/08/2017 11:21 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Ninh


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅខេត្ត Quang Ninh ភាគខាង​ជើងវៀតណាម ឧបនាយករដ្ឋ​មន្ត្រីវៀតណាម លោក​ Vuong Dinh Hue បានអញ្ជើញជួបធ្វើការ​ជាមួយថ្នាក់ដឹក​នាំខេត្ត Quang Ninh ស្ដីពីស្ថានភាព​អនុវត្ត​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិ​ច្ច។ នៅទីនេះ លោក​ Vuong Dinh Hue ​បានវាយ​តម្លៃ​ខ្ពស់​លទ្ធផល​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គមកិច្ច Quang Ninh ទទួល​បានក្នុង៧​ខែ​ដើមឆ្នាំ។ ដើម្បី​អនុវត្ត​ភារកិច្ច​សម្រាប់​បណ្ដា​ខែចុ​ង​ឆ្នាំ លោ​ក Vuong Dinh Hue ស្នើឲ្យខេត្ត​  Quang Ninh ​មាន​ជំហាន​លោតផ្លោះ ដើម្បីរួម​ចំណែក​សម្រាប់​ខេត្ត​ផង​ និង​ប្រទេសទាំងមូលផង ហើយបង្កើនការ​ប្រើប្រាស់វិ​ទ្យាសាស្ត្របច្ចេកវិទ្យាជា​ន់ខ្ពស់។ ខេត្ត Quang Ninh ជួយ​ឧបត្ថម្ភសម្ព័ន្ធ​ក្រុមហ៊ុន​ឧស្សាហកម្មធ្យូង​រ៉ែវៀតណាម រៀបចំឡើងវិញនូវរ​ចនាសម្ព័ន្ធលើផ្នែកធ្យូ​ង ហើយ​យក​ចិត្ត​ទុកដាក់​ថែម​ទៀត ចំពោះកិច្ចការគ្រប់គ្រងរដ្ឋស្ដីពីទេសចរណ៍ជាដើម៕​
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ