28/09/2015 09:39 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ Estonia ​និង ​Romania​


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Estonia និង Romania (Image: VOV)

ក្នុងក្រប​ខ័ណ្ឌបណ្ដាស​កម្មភាព នៃគណៈប្រតិភូជាន់ខ្ពស់​វៀតណាម​ នៅទីក្រុង New York (អាមេរិក) នាថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០១៥ តាម​ម៉ោង​តំបន់ ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh Minh បានជួប​សន្ទនា ជាមួយសមភាគី Estonia លោកស្រី Marina Kaljurand និង​សម​ភាគី​ Romania លោក Bogdan Lucian Aurescu។ ក្នុង​ជំនួ​ប​ជាមួយ រដ្ឋមន្ត្រីការ​បរទេស​ Estonia លោកស្រី Marina Kaljurand រដ្ឋ​មន្ត្រីការ​បរទេស វៀយណាម លោក Pham Binh Minh បានសូម​ឲ្យថា​៖ នាពេល​ខាង​មុខ ក្រ​សួង​ការ​បរ​ទេស​នៃ​ប្រទេស​ទាំង​ពី នឹងបង្កើនកិច្ច​សហប្រតិបត្តិការ ឲ្យបានខ្លាំងក្លាថែមទៀត។​ រីឯខ្លួនវិញ រដ្ឋមន្ត្រីការ​បរទេស Kaljurand បានឯកភាព​ជាមួយ​ទស្សនៈ​​វិស័យ របស់វៀតណាម​និងសមាគម បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន)​ ក្នុង​ការដោះស្រាយជំលោះ នៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើច្បាប់​អន្តរជាតិ ជា​ពិសេស គឺ​អនុសញ្ញាស្តីពី​ច្បាប់​សមុទ្រ (ឆ្នាំ ១៩៨២) ប្រតិបត្តិតាមដ៏​ត្រឹមត្រូវ​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ប្រតិបត្តិ​សំរាប់​ភាគី​នានា លើសមុទ្រខាង​កើត (DOC) ឆ្នោះទៅចុះ​ហត្ថ​លេខា​​លើ​ក្រម​ប្រតិបត្តិ របស់ភាគី​នានា​នៅសមុទ្រ
ខាង​កើត (COC) យ៉ាង​ចាប់​រហ័ស។

ក្នុងជំនួបជាមួយសមភាគី Romania លោក Bogdan Lucian Aurescu លោក​ Pham Binh Minh បានស្នើ​ឲ្យ Romania ទទួល​ស្គាល់វៀតណាម ជា​ប្រទេសមាន​ខឿន​សេដ្ឋ​កិច្ច​ទីផ្សារ​បាន​ឆាប់​រហ័ស​ជំរុញ​បណ្ដា​ប្រទេស​ជាសមាជិក​ EU អនុម័ត​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី រវាងវៀតណាម និងEU៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ