27/03/2017 10:09 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue ចូលរួម Amcham Gala ២០១៧


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue និងបណ្ដាតំណាងចូលរួម​ Amcham Gala ២០១៧

នាយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ហាណូយ ឧបនាយក​រដ្ឋមន្ត្រី​វៀត​​ណាម​ លោក Vuong Dinh Hue និង​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​វៀត​ណាម​ លោក Ted Osius បានអញ្ជើញចូលរួម Amcham Gala ២០១៧ ដែល​បាន​រៀបចំ​ឡើង ដោយសមាគមន៍ពាណិជ្ជកម្ម​អាមេរិក (Amcham)។​ថ្លែង​មតិ​នៅទី​នេះ ឧបនាយក​រដ្ឋមន្រ្តី​​លោក Vuong Dinh Hue បានសង្កត់​ធ្ងន់ថា ក្នុង​គោល​ដៅ គឺជំរុញ​ពាណិជ្ជកម្មវិនិយោគ ​និងជាស្ពាន​តភ្ជាប់ រវាង​រដ្ឋាភិបាល សហគ្រាស​ នៃប្រទេស​ទាំងពីរ​នោះ Amcham នាពេល​កន្លងទៅ​បាន​រួមវិភាគ​ទាន​យ៉ាង​សកម្ម ទៅក្នុងការ​អភិវឌ្ឍន៍ទំនាក់​​ទំនង រវាង​ប្រទេស​ទាំងពីរ។ តាម​នោះ រួមចំណែក​ជួយ​វៀត​ណាម ធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជំរៅ​ទៅក្នុង​ខឿន​សេដ្ឋកិច្ច​សកល។ លោកឧប នាយករដ្ឋ​មន្ត្រី​ជឿជាក់​ថា ការប្ដេជ្ញា​ចិត្ត​​និង​សកម្មភាព​ផ្លាស់ប្ដូរ​ថ្មី របស់បក្ស រដ្ឋ វៀត​ណាម​នាពេល​កន្លង​ទៅ នឹង​បង្កើត​ឡើង​បរិយាកាស​ធ្វើអាជីវកម្ម ដ៏ងាយស្រួល​សំរាប់​សហគ្រាស​ទាំងអស់​ក្នុងនោះ​មាន​សហគ្រាស​អាមេរិកផង​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ