20/04/2017 09:51 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ហូឡង់​


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សនកិច្ចនៅហូឡង់

ក្នុងក្របខ័ណ្ឌ​ដំណើរទស្សនកិច្ចនៅហូឡង់ នារសៀលថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៧ (តាម​ម៉ោងតំបន់) ឧបនាយក​រដ្ឋមន្ត្រី​វៀតណាមលោក Trinh Dinh Dung ​បាន​អញ្ជើញ​ទៅ​ទស្សនា និង​ស្វែងយល់​អំពី​សកម្មភាព ​របស់​មជ្ឈមណ្ឌល​​ដេញ​ថ្លៃ​ផ្កា Aalsmeer ជាផ្សារអាជីវកម្មបរទេសផ្កាធំបំផុត​លើពិភពលោក។

​នាថ្ងៃ​ដដែល  ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung​  បាន​អញ្ជើញ​ទៅសាកសួរ​សុខទុក្ខ​ និង​ជួប​សំណេះ​សំណាល​ ជាមួយមន្ត្រី​និងបុគ្គលិកស្ថានទូត​វៀតណាម ក៏ដូចជាតំណាងសហគមន៍ជន វៀតណាម​ដែល​កំពុង​​​រ​ស់​នៅ សិក្សារៀនសូត្រនៅហូឡង់ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ