01/05/2015 13:06 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីកម្ពុជា


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីកម្ពុជា

 
ក្នុងសភាពការណ៍ នៅក្នុងតំបន់និងអន្តរជាតិ នាសព្វថ្ងៃ វៀតណាមនិងកម្ពុជាត្រូវបង្កើនថែមទៀតចំណង
សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមក បំពេញគោលបំណងរបស់ប្រជាជន
នៃប្រទេសទាំងពីរ
 រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុង​តំបន់និង​អន្តរជាតិ។ ​នេះ​គឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc  និង ឧបនាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោកស្រីម៉ែនសំអន។​ដែលមកចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០នៃទិវា​រំដោះ​ភាគខាង​ត្បូង​ឯកភាពប្រទេសវៀតណាម នារសៀលថ្ងៃទី២៩មេសា នៅទីក្រុងហូជីមិញ។​ ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម​លោក Nguyen Xuan Phuc បានចាត់ទុកថា៖​កម្ពុជានិងវៀតណាមមាន​ប្រពៃណី​ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុងការតស៊ូ ​ដណ្ដើម​ឯករាជ្យ សេរីភាព និងឯកភាពប្រទេសជាតិរ​បស់​ខ្លួន​ប្រជាជន​វៀតណាម ​ជានិច្ចកាលទទួលបានការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ ដែលក្នុងនោះមាន​ប្រជាជន​កម្ពុ​ជា​ផង​។ លោក​ស្រីម៉ែន​សំអន បានថ្លែងអំណរគុណចំពោះការជួយ​ឧបត្ថមភដ៏ធំ​ធេង​ របស់​ថ្នាក់​ដឹក​នាំ​និង​ប្រជាជន​វៀត​ណាម​ យុទ្ធជនស្ម័គ្រចិត្ត​វៀតណាម​ ក្នុងការ​តស៊ូដណ្ដើម​ឯករាជ្យ ​ជាពិសេសគឺជួយប្រជាជន​កម្ពុជា​រួចផុត​ពីគ្រោះ​ប្រល័យពូជសាសន៍៕ 

 
តាម​ VOV5 -  វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ