ឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអនុប្រធានរដ្ឋចិន
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅខេត្ត Yunnan ចិនឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋចិនលោក Li Yuanchao និងទទួលជួបសន្ទនាជាមួយទេសភិបាលខេត្ត Yunnan លោក Chen Hao។ នៅជំនួបសន្ទនាជាមួយអនុប្រធានរដ្ឋ Li Yuanchao ឧបនាយករដ្ឋមន្ត្រី HoangTrung Hai បានអះអាងលើមូលដ្ឋានខំប្រឹងប្រែងគោលមាគ៌ាកិច្ចការបរទេសសន្តិភាពឯករាជ្យម្ចាស់ការពហុភាគីពហុបែបភាវូបនីយកម្ម វៀតណាមជានិច្ចកាលគោរពការបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន។ ស្ដីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀងនិងការយល់ដឹងរួមនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ រដ្ឋទាំងពីរអំពីការត្រួតពិនិត្យល្អការខ្វែងគំនិតនៅសមុទ្រ អនុវត្តម៉ឺងម៉ាត់ពេញលេញកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្តបញ្ជាណែនាំដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគិនានានៅសមុទ្រខាងកើត (DOC) រួមជាមួយបណ្ដាប្រទេសអាស៊ានសំរេចការកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
នៅជំនួបសន្ទនាជាមួយទេសភិបាលខេត្ត Yunnan លោក Chen Hao ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានស្នើភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធិភាពយន្តការជួបប្រាស្រ័យសហប្រតិបត្តិការមិត្តភាពរួមចំណែកជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ដ៏ស្ថិរភាពនិរន្តរភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម