18/05/2015 09:40 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទ​អនាគតទ្វីបអាស៊ីលើកទី២១


ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១នៅជប៉ុន (VGP)

ឧបនាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Vu Van Ninh បានទៅបំពេញ​ទស្សន​កិច្ច​នៅកូរ៉េ​ខាត្បូង បន្ទាប់​នោះ​ចូល​រួម​សន្និ​សីទ​អនា​គតទ្វីប​អាស៊ី​លើក​ទី​២១ ដែលបាន​រៀប​ចំនៅ​ប្រទេស​ជប៉ុន។ ឧបនាយក​រដ្ឋមន្ត្រី Vu Van Ninh បាន​ទៅ​បំពេញ​ទស្សន​កិច្ច នៅកូរ៉េ​ខាងត្បូង​ ចាប់ពី​ថ្ងៃទី១៧​ដល់​ថ្ងៃទី​២០ខែឧសភាឆ្នាំ​២០១៥​។ ដំ​ណើរ​ទស្សន​កិច្ច​លើក​នេះ សំដៅអះ​អាង​បំណង​ជំរុញ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នូវ​ទំនាក់​ទំនង​ដៃគូ​សហប្រតិ​បត្តិ​ការ​យុទ្ធសាស្ត្រ រវាងវៀត​ណាម​ជាមួយ​កូរ៉េ​ខាង​ត្បូង។

​នៅជ​ប៉ុន នា​ថ្ងៃ​ទី​២១ខែ​ឧសភាឆ្នាំ​២០១៥ ឧបនា​យក​រដ្ឋមន្ត្រី Vu Van Ninh នឹង​ចូល​រួម​និង​អាន​សន្ទរ​កថា​សំខាន់ ​នៅសន្និ​សីទ​អនាគត​ទ្វីប​អាស៊ីលើក​ទី២១ ដោយ​ប្រធាន​បទ​ទ្វីប​អាស៊ីពី​ក្រោយឆ្នាំ​២០១៥៖ ភារ​កិច្ច​សំរាប់​សន្តិ​ភាព​និង​សម្បូ​ររុងរឿង​យូរ​អង្វែង។ តាម​គំរោង​ក្នុង​ក្របខ័ណ្ឌ​សន្និសីទ​អនាគត​ទ្វីប​អាស៊ី ឧបនាយក​រដ្ឋ​មន្ត្រី Vu Van Ninh នឹង​ជួប​សន្ទនា ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ