24/09/2016 10:45 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក


ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក

ក្នុងក្របខ័ណ្ឌ​បណ្ដាសកម្មភាព​ របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម​ ចូលរួមក្រុមប្រឹក្សាអង្គការ​សហប្រជាជាតិ នីតិកាល​ទី​៧១ នៅ​អាមេរិក នា​ព្រឹកថ្ងៃទី​​២២​ ខែ​ក​ញ្ញា ​(តាម​ម៉ោង​តំបន់) ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋ​មន្ត្រីក្រ​សួង​ការ​បរទេស​វៀត ណាម លោក Pham Binh Minh បានជួបសន្ទនា ជា​មួយអនុរដ្ឋមន្ត្រីទីមួ​​យក្រសួង​ការបរ​ទេស​អាមេរិក​ លោក Antony Blinken ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham​ Binh Minh បាន​សង្កត់​ធ្ងន់​ថា៖ ភាគីទាំង​ពីរត្រូវបង្កើន​ការផ្លាស់​ប្តូរ និង ពិភាក្សានៅ​គ្រប់​ជាន់​ថ្នាក់ ជាពិសេស​គឺជំរុញ​កិច្ច​សហប្រតិបត្តិការ​លើច្រើន​វិស័យ ដែល​ភាគី​ទាំង​ពីរយក​ចិត្តទុក​ដាក់​ដូចគ្នា។​ រីឯ ​លោក Antony Blinken បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ​អំពី​ការអភិវឌ្ឍន៍​ ទំនាក់ទំនងរវាងភាគីទាំងពីរ ក្នុងរយៈពេល​កន្លងទៅ ហើយចាត់​ទុក​ថា៖ ភាគីទាំង​ពីរត្រូវបន្ត​ជំរុញជំនួប​សន្ទនា និងផ្លាស់​ប្តូរគណៈប្រតិភូ​គ្រប់ជាន់ថ្នាក់​ដើម្បី​កិច្ច​សហប្រ​តិបត្តិកា​រកាន់​តែជាក់ស្ដែ​ង​ថែម​ទៀត។

​ភាគីទាំងពីរចែករំលែក និងវាយតំលៃអំពីស្ថានភាពនយោបាយ សន្តិសុខនៅ​ក្នុងតំ​បន់។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ អំពីការជំរុញ​ដោះស្រាយជំលោះ​នៅសមុទ្រខាង​កើត ដោយ​សន្តិ​វិធី គោរព​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​អនុសញ្ញា​អង្គការ​សហប្រ​ជាជាតិ ស្ដី​អំពីច្បាប់​សមុទ្រ (UNCLOS) 1982 ដើម្បីរក្សា​សន្តិ​ភាព ស្ថិរភាព សន្តិសុខ​​សេរីភាព​នាវាចរណ៍​ និង​ អាកាសចរណ៍​នៅក្នុងតំបន់​សមុទ្រខាង​កើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ