19/02/2017 11:12 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស អាមេរិក និង​ប្រេស៊ីល​


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson

​​នៅខាងក្រៅ សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​ចេញ​ជួរ​មុខ​លើ​ពិភព​លោក​ (G20)​ កំពុងប្រព្រឹត្តទៅនៅទីក្រុងBonn (​ប្រទេស​អាមេរិក) នាថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៧ ឧបនាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីការ​បរទេស​​វៀត​ណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ លោក Rex Tillerson។​នៅទីនេះ ឧបនាយករដ្ឋមន្ត្រី​ លោក ​Pham Binh Minh បាន​អះអាង​ថា៖​ វៀតណាមគោរពនិងមានគោល​បំណងជំរុញ​ទំនាក់ទំនងមិត្តភាព កិច្ច​សហប្រតិបត្តិការ​ដៃគូ លើ​គ្រប់​វិស័យ​ជាមួយ​​អាមេរិក ដើម្បីផល​ប្រយោជន៍​ របស់ប្រជា​ជន​​នៃប្រទេស​​ទាំង​ពីរ​។ ភាគីទាំងពីរ​បាន​ឯកភាព​ថាបន្តរក្សា​ការ​​ផ្លាស់​​​ប្តូរ​គណៈ​​ប្រ​តិភូ ជាពិសេស​គឺជំនួប​ប្រាស្រ័​យ​កំពូល។ រដ្ឋមន្ត្រីការ​បរទេស​ លោក Rex Tillerson មាន​គោល​បំណង​​ទៅបំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម ​និង​ចូលរួម​បណ្ដាសកម្មភាព​ក្នុង​ក្របខ័ណ្ឌឆ្នាំ APEC 2017 នៅវៀត​ណាម​។

​ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ភាគីទាំងពីរ​បានឯកភាព​រួមសហការ​ជិត​ស្និទ្ធ ​រៀបចំ​សកម្មភាព​រំលឹក​ខួប​អនុស្សាវរីយ៍​​លើក​ទី៤៥ ទិវាបង្កើត​ទំនាក់​ទំនង​ការ​ទូត​ វៀតណា​ម​-អាមេរិក​​នា​ឆ្នាំ​២០១៨​ ជាពិសេស​គឺ​បង្កើន​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កិច្ច​សហប្រតិបត្តិ​ការ​​សេដ្ឋកច្ច​ពាណិជ្ជ​កម្ម វិនិយោគ អប់រំ​និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។ ភាគី​ទាំងពីរក៏បាន​ស​​ចរណ៍ ការពារស្មារតី​គោរព​​ច្បាប់​​នៅ​តំបន់​​សមុទ្រ​និង​សាគរ​ដោះស្រាយ​ជំលោះ ​ដោយ​សន្តិវិធី​ផ្អែកទៅលើ​ការគោរ​ព​ច្បាប់​អន្តរជាតិ​​ ដែល​ក្នុង​នោះ មាន​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីអំពី​ច្បាប់​សមុទ្រ ( UNCLOS) ១៩៨២។

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Jose Serra ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បាន​​បង្ហាញ​​ថា៖ វៀត​ណាម គោរព​និង​មានគោល​បំណងជំរុញទំនាក់​ទំនង​មិត្ត​ភាព​​ កិច្ចសហប្រតិបត្តិការលើ​ច្រើនវិស័យជាមួយប្រេស៊ីល ។ ភាគីទាងពីរបាន​ឯកភាព​​ចាត់​ទុកថា៖ ​ត្រូវ​បង្កើន​​ការផ្លាស់​ប្តូរគណៈប្រតិភូគ្រប់​ជាន់​ថ្នាក់ ​ជាពិសេស​ ​គឺគណៈប្រតិភូថ្នាក់​ដឹកនាំ​​ជាន់​ខ្ពស់​ដើម្បី​ពង្រឹង​និង​ពង្រីក​​ទំនាក់​ទំនង​នយោបាយ​ រវាងវៀត​ណាម និងប្រេស៊ីល  ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់​មួយ​លាន​លា​ន​ដុល្លារ​​អាមេរិក នាឆ្នាំ២០២០៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ